រកឯណាបាន….! ក្រុមហ៊ុនស្រាបៀរ Ganzberg ចែកសំបុត្រឡានក្រុង Free ចំនួន ១០០ឡានក្រុង ក្នុងឳកាសចូលឆ្នាំខ្មែរ | Khmer-note.com

រកឯណាបាន….! ក្រុមហ៊ុនស្រាបៀរ Ganzberg ចែកសំបុត្រឡានក្រុង Free ចំនួន ១០០ឡានក្រុង ក្នុងឳកាសចូលឆ្នាំខ្មែរ

ជារៀងរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការនី ទាំងអស់ដែលធ្វើចំណាកស្រុកមកធ្វើការនៅក្នុងទីក្រុងភ្នំពេញ អោយតែដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរម្តងៗ ពួកគាត់តែងតែព្រួយបារម្ភរឿងឡានក្រុងឡើងថ្លៃ។ ប៉ុន្តែដំណឹងដ៍ល្អកម្ររកបានមួយ ដែលយើងទើបនឹងទទួលបានពីក្រុមហ៊ុនស្រាបៀរ Ganzberg ដោយក្រុមហ៊ុនបានផ្តល់ជូនសំបុត្រឡានក្រុង ដោយឥតគិតថ្លៃចំនួន១០០ឡានក្រុង ដែលស្មើនឹងប្រមាណ ៥០០០ សំបុត្រ ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាកម្មករ កម្មការនី ទាំងអស់ទៅកាន់ស្រុកកំណើត ជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ។

តំណាងក្រុមហ៊ុនស្រាបៀរ Ganzberg បានបញ្ជាក់ថា ការផ្តល់សំបុត្រជិះរថយន្តក្រុង ទៅស្រុកកំណើតដោយឥតគិតថ្លៃនេះ គឺជាការរួមចំណែកជួយកាត់បន្ថយដល់ការចំណាយបងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលចាំបាច់ត្រូវលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ឪពុកម្តាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ហើយក៏នឹងជួយទប់ស្កាត់ការដំឡើងថ្លៃ សំបុត្រជិះរថយន្ត ដែលតែងតែកើតមានឡើងផងដែរ។ តំណាងក្រុមហ៊ុនដដែលរូបនោះ បានអះអាងថា ការចេញដំណើរជិះរថយន្តក្រុង១០០គ្រឿងដោយឥតគិតថ្លៃនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ដោយចេញដំណើរពីកោះពេជ្រ, រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត នៃដំណើរការផ្តល់សំបុត្រជិះរថយន្តក្រុងដោយឥតគិតថ្លៃនេះ ក្រុមហ៊ុន Ganzberg នឹងជូនដំណឹងជាផ្លូវការនៅថ្ងៃស្អែក ឬខានស្អែក៕

536921bb11b50_702035599fe19e49d56198caf40c6f87

រូបតំណាង

មតិ