ការបែកធ្លាយចុងក្រោយរបស់កំពូលស្មាតហ្វូន Galaxy S8 មានបង្ហាញពីពណ៌ និងតម្លៃ | Khmer-note.com

ការបែកធ្លាយចុងក្រោយរបស់កំពូលស្មាតហ្វូន Galaxy S8 មានបង្ហាញពីពណ៌ និងតម្លៃ

ជាការពិតណាស់កំពូលស្មាតហ្វូន Galaxy S8 ពិតជាទទួលបានពត៌មានច្រើនខ្លាំងមែនទែនទាក់ទងទៅនឹងលក្ខណៈពិសេស និងរូបរាងរបស់វា។ តែទោះជាយ៉ាងណា ការបែកធ្លាយទាំងប៉ុន្មានពីមុន គឺបង្ហាញត្រឹមតែមួយពណ៌ និងផ្នែកខ្លះៗនៃស្មាតហ្វូនតែប៉ុណ្ណោះ។ សម្រាប់ពេលនេះ គឺយើងសូមធ្វើការបង្ហាញជម្រើសច្រើនពណ៌ និងតម្លៃរបស់កំពូលស្មាតហ្វូននេះផងដែរ។

យោងតាមគណនីបញ្ដាញសង្គមដ៏ល្បីល្បាញមួយរបស់ Twitter ដែលមានឈ្មោះថា Evan Blass បានបង្ហោះនូវសារមួយចំនួនកាលពីថ្ងៃអាទិត្យនេះ ដោយបានបង្ហាញយ៉ាងច្បាស់ទាក់ទងទៅនឹងជម្រើសនៃពណ៌ពីផ្នែកខាងមុខ និងខាងក្រោយដែលមានដូចជា ពណ៌ខ្មៅ ពណ៌ប្រផេះ និងពណ៌ប្រាក់ (black sky, orchid grey, arctic silver)។

screen-shot-2017-03-20-at-9-43-16-am

ទោះជាយ៉ាងណា អតិថិជនរបស់ក្រុមហ៊ុន Samsung ជឿជាក់ថា មិនតែមានតែបីពណ៌នេះទេសម្រាប់កំពូលស្មាតហ្វូន Galaxy S8 ពោលគឺមានច្រើនទៀត។ ដូចជាកាលពីសប្ដាហ៍មុន ការបែកធ្លាយមួយដែលបានមកពីលោក Ming-Chi Kuo អ្នកវិភាគឯករាជ្យ បានលើកឡើងថា “សម្រាប់កំពូលស្មាតហ្វូន Galaxy S8 នឹងមានជម្រើសរហូតដល់ទៅ 7ពណ៌ឯណោះដូចជា ពណ៌មាស ពណ៌ប្រាក់ ពណ៌ស្វាយ ពណ៌ខៀវ ពណ៌ខ្មៅរលោង ពណ៌ខ្មៅថ្លា និងពណ៌ផ្កាឈូក”។ តែទោះជាយ៉ាងណា ពណ៌ទាំងនោះគឺអាស្រ័យទៅលើប្រទេស និងតំបន់ដែរ។

បន្ទាប់មកទៀតគឺការបង្ហោះសាររបស់លោក Evan Blass ដដែល តែម្ដងនេះគឺជាតម្លៃសម្រាប់ទីផ្សារអ៊ឺរ៉ុបវិញម្ដង។ ចំពោះ Galaxy S8+ នឹងភ្ជាប់មកជាមួយនឹងគ្រឿងបរិក្ខាជាច្រើនដូចជា Gear VR កាមេរ៉ា Gear 360 និងប្រអប់ DeX អាចនឹងមានតម្លៃថ្លៃជាងគេបន្ដិចលើទីផ្សារ។

screen-shot-2017-03-20-at-9-43-26-am

ជាការពិតណាស់សម្រាប់ប្រអប់ DeX នេះគឺពិតជាមានភាពអស្ចារ្យ និងប្លែកមិនធ្លាប់មានពីមុនមក។ យោងទៅតាមគេហទំព័រ The Guardian ប្រអប់នេះមានសមត្ថភាពអាចអនុញ្ញាតឲ្យ Galaxy S8 ភ្ជាប់ទៅនឹងម៉ូនីទ័រ និងក្ដារចុចបាន ពោលគឺអាចប្រែក្លាយស្មាតហ្វូនឲ្យក្លាយទៅជាកុំព្យូទ័រ Android បាន។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Samsung មានបំណងដាក់បង្ហាញនូវកំពូលស្មាតហ្វូន Galaxy S8 និង S8+ របស់ខ្លួននៅក្នុងមហាព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងធ្វើឡើងនាថ្ងៃទី29 ខែមិនាខាងមុខនេះ។ ម៉ូដែលទាំងពីរនេះនឹងត្រូវបានរចនាឡើងដោយបំពាក់កញ្ចក់អេក្រង់ប្រភេទ OLED ជាមួយនឹងគែមសងខាងស្ដើងខ្លាំង។ Galaxy S8 នឹងមានអេក្រង់ទំហំ 5.8អ៊ីញ និង 6.2អ៊ីញសម្រាប់ Galaxy S8+។

Fu

ខ្មែរណូត

ប្រភព៖ business insider

មតិ