iPhone 7 Plus Retro Edition មើលទៅម៉្យាងដែរ តែកុំលូក | Khmer-note.com

iPhone 7 Plus Retro Edition មើលទៅម៉្យាងដែរ តែកុំលូក

Colorware ជាក្រុមហ៊ុនមួយដែលជំនាញផ្នែករចនាបទលើពណ៌ ដើម្បីបំពាក់លើឧបករណ៍នានានោះ ឥឡូវនេះបានបង្ហាញនូវម៉ូដែលពិសេសមួយដែលត្រូវបានបំពាក់លើ iPhone 7 Plus។

1

គួរបញ្ជាក់ផងដែរថា ការរចនាថ្មីរបស់ iPhone 7 Plus នេះគឺត្រូវបានផ្ដួចផ្ដើមគំនិតឡើយដោយការប្រើប្រាស់ការចនាលើម៉ូដែលកុំព្យូទ័រ Mac កាលពីជំនាន់ឆ្នាំ1980 ដែលមានមនុស្សជាច្រើនកាលពីសម័យនោះស្រលាញ់ពណ៌ត្នោតណាស់។ តែសម្រាប់ពេលបច្ចុប្បន្ននេះ គឺវាត្រូវបានបំពាក់លើ iPhone 7 Plus ដែលមានឆ្នូតនៅគែម និងពណ៌ឥន្ធនូនៅក្នុង Logo របស់ក្រុមហ៊ុន Apple។ បើទោះជា iPhone 7 Plus Retro នេះមើលទៅគួរឲ្យស្រលាញ់មែនពិត តែវាអាចនឹងមានតម្លៃប្រមាណជា $1,899។ តើអ្នកយល់យ៉ាងណាដែរ បើម៉ូដែល iPhone 7 Plus 256GB មានតម្លៃត្រឹមតែ $969តែប៉ុណ្ណោះ។

2

សម្រាប់ម៉ូដែលដែលត្រូវបានរចនាជាថ្មីនេះគឺត្រូវបានប្រើប្រាស់ម៉ូដែលពណ៌ខ្មៅដែលមានទំហំអង្គផ្ទុកទិន្នន័យ 256GB។ ដូចនេះប្រសិនបើអ្នកចង់បានផ្ទៃអេក្រង់ខាងមុខជាពណ៌ស ប៊ូតុង Home មិនមែនពណ៌ខ្មៅ រឺជា iPhone 7 នោះអ្នកត្រូវកាត់ចិត្តហើយ។ ដោយឡែក ម៉ូដែលនេះត្រូវបានផលិតត្រឹមតែ 25គ្រឿងតែប៉ុណ្ណោះ ហើយប្រសិនបើលោកអ្នកមានបំណងចង់បាន គឺត្រូវរងចាំរហូតដល់ទៅ 2-3សប្ដាហ៍។

3 4

Fu

ខ្មែរណូត

ប្រភព៖ technobuffalo

មតិ