ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ត្រូវបានតំឡើងជារដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន | Khmer-note.com

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ត្រូវបានតំឡើងជារដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន

សេចក្តីប្រកាសជាផ្លូវការមួយដែលសម្រេចដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនដល់ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី អោយទៅជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព កាលពីពេលថ្មីៗនេះ។ ក្នុងសេចក្តីសម្រេចបានរៀបរាប់ថា៖

“ត្រូវបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រចាំការ ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព”៕

fn-2017-03-16-10-35-41-0

មតិ