ការសិក្សាថ្មីបានបង្ហាញថា មនុស្សចូលចិត្តថតរូប selfie ពេលហាត់ប្រាណ ជាមនុស្សមានបញ្ហាផ្លូវចិត្ត | Khmer-note.com

ការសិក្សាថ្មីបានបង្ហាញថា មនុស្សចូលចិត្តថតរូប selfie ពេលហាត់ប្រាណ ជាមនុស្សមានបញ្ហាផ្លូវចិត្ត

ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាមានមិត្តភក្តិក្នុងហ្វេសប៊ុកដែលតែងចូលចិត្តថតរូប selfie ពេលហាត់ប្រាណ។ យើងតែងមើលឃើញគេបង្ហោះរូបថតអាហារថ្ងៃត្រង់ដែល មានសុខភាពល្អប្រចាំថ្ងៃរបស់ពួកគេ ។ ប្រាកដណាស់ប្រិយមិត្តទាំងអស់គ្នានឹងចុច “Like” ឬ Comment បញ្ចេញមតិយោបល់ ដើម្បីលើកទឹកចិត្តមិត្តរបស់យើង។

ប៉ុន្តែនៅពេលដែលមិត្តភក្តិរបស់យើង ចាប់ផ្តើមបង្ហោះរូបនេះញឹកញាប់ខ្លាំង យើងចាប់ ផ្តើមឆ្ងល់ថា  “តើកត្តាអ្វីដែលបានជំរុញទឹកចិត្ដឲ្យគេបង្ហោះរូបហាត់ប្រាណឥតឈប់?”

ក្រុមអ្នកចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Brunel ទីក្រុងឡុង បានធ្វើការស្ទង់មតិ អ្នក ប្រើប្រាស់ហ្វេសប៊ុកចំនួន 555 នាក់ ដើម្បីសិក្សាមើល ។ លទ្ធផលនៃការស្ទង់មតិបាន បង្ហាញដូចខាងក្រោម៖

+ មនុស្សដែលឲ្យតម្លៃខ្លួនឯងទាប ជាញឹកញាប់ បង្ហោះ status ពីដៃគូដ៏រ៉ូមែនទិច នាបច្ចុប្បន្នរបស់ខ្លួន។
+ អ្នកដែលមានអំនួតលើខ្លួនឯង ជាញឹកញាប់បង្ហោះពី សមិទ្ធិផលល្អរបស់ខ្លួន ដើម្បីទទួលបានការចាប់អារម្មណ៍ យកចិត្តទុកដាក់ និងសុពលភាពពីសង្គម ហ្វេសប៊ុក។
+ អ្នកមានអំនួតលើខ្លួនឯង ជាញឹកញាប់ចូលចិត្ត update status  អំពីរបបអាហារ និងការធ្វើហាត់ប្រាណ របស់គេ គឺមានន័យថា គេបានប្រើ Facebook ដើម្បីឲ្យ អ្នករាល់គ្នាឃើញពីការ ខិតខំប្រឹងប្រែងក្នុងការថែរក្សារូបរាងរបស់គេ ។ ការ ទទួលបាន “Like” ឬ Comment ច្រើនពីមិត្តភក្តិ ជាកត្តាជំរុញទឹកចិត្តឲ្យគេបង្ហោះ រូបហាត់ប្រាណឥតឈប់ឈរ ។

នេះបើយោងតាមលោកវេជ្ជបណ្ឌិត Dara Marshall បានឲ្យដឹងថា ទោះបីជាការបង្ហោះ រូបហាត់ប្រាណរបស់គេ ទទួលបាន “Like” ឬ Comment ច្រើនពីមិត្តភក្តិ ប៉ុន្តែក្នុងចិត្ត របស់មិត្តភក្តិហ្វេសប៊ុកទាំងនោះអាចមិនចូល  “dislike” ។

24_gymselfies b780c80e0c3ea4b4c35dff9425d0931d3ac99b79

ភក្តី
ខ្មែរណូត

មតិ