កូនស្វាកំសត់មួយក្បាលបានយំ ដាស់មេវាឲ្យក្រោកឡើង ខណៈមេវាត្រូវឡានបុកស្លាប់ (មានវីដេអូ) | Khmer-note.com

កូនស្វាកំសត់មួយក្បាលបានយំ ដាស់មេវាឲ្យក្រោកឡើង ខណៈមេវាត្រូវឡានបុកស្លាប់ (មានវីដេអូ)

វីដេអូ កូនស្វាតូចកំពុងយំលើខ្លួនមេវាដែលកំពុងដេកស្លាប់តាមផ្លូវ បានធ្វើឲ្យមនុស្ស គ្រប់គ្នារន្ធត់ចិត្តយ៉ាងខ្លាំង។

មេស្វាមួយក្បាលត្រូវបានរថយន្តដែលមានល្បឿនលឿនបើកបុក ខណៈពេលដែលវា រត់ឆ្លងកាត់ផ្លូវ នៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។

កូនស្វា ពេលឃើញមេរបស់ខ្លួនរងរបួសយ៉ាងឈឺចាប់ បានខំព្យាយាមដាស់មេវាឲ្យ ក្រោកឡើង។ បន្ទាប់មកវាបានឱបមេវា  និងដាក់ត្រចៀករបស់វាទៅឱ្យទ្រូងមេវា ហាក់ ដូចជាចង់ដឹងមើលថាតើបេះដូងមេវានៅលោត ឬ អត់ នោះបើយោងតាមរបាយការណ៍ របស់កាសែត Times of India។ ភ្លាមនោះ ពេលវាបានដឹងថាមេរបស់ខ្លួនបានស្លាប់ វាចាប់ផ្តើមយំ។

អ្នកភូមិនៅកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍នោះ បានយំដូចគ្នា នៅដែលពួកគេបានឃើញកូនស្វាព្យាយាមដាស់មេរបស់វាដែលបានស្លាប់ ។

អ្នកភូមិម្នាក់ឈ្មោះ K Saravanan បានថ្លែងថា: «ការបាត់បង់មនុស្សជាទីស្រឡាញ់ របស់យើងគឺឈឺចាប់ណាស់ មិនមែនតែមនុស្សទេ សត្វក៏ដូចគ្នាដែរ។ អ្នកភូមិម្នាក់ទៀត បានឲ្យដឹងថា ស្វានេះបានឡើងដើមឈើពីមួយទៅមួយ បន្ទាប់វាដើរមកតាមអ្នកភូមិ ពេលឃើញអ្នកភូមិកាន់ឆ្អឹងសត្វចេញមកពីព្រៃ។

ប៉ូលីសបានយកកូនស្វាទៅឆ្ងាយ ខណៈពេល អ្នកភូមិបានយកសពមេវាទៅដីកប់៕

ដោយ ភក្តី

3e2c90ad00000578-0-image-a-2_1489266644382 3e2c849700000578-4304824-image-a-6_1489274469688

មតិ