រូបសំណាកស្តេចហ្វារោ Ramses II ត្រូវបានរកឃើញនៅក្រោមដី ក្បែរតំបន់ Matariya ប្រទេសអេហ្សីប | Khmer-note.com

រូបសំណាកស្តេចហ្វារោ Ramses II ត្រូវបានរកឃើញនៅក្រោមដី ក្បែរតំបន់ Matariya ប្រទេសអេហ្សីប

របកគំហើញនេះបានកើតឡើងកាលពីថ្ងៃទី 9 កុម្ភៈ កន្លងទៅនេះនៅតំបន់ Mataiyan ក្នុងក្រុងខៃរ៉ូ ប្រទេសអេហ្សីប។

រូបដែលប្រទះឃើញ គឺរូបសំណាករបស់ស្តេចហ្វារោដែលមានកំពស់ ៨ ម៉ែត្រ សាងពីថ្ម ខ្វតសៃ តែវាបានបែកបាក់ខ្លះទៅហើយៗ។ គេក៏បានរកឃើញរូបសំណាកផ្សេងៗជា ច្រើនទៀតនៅបរិរេននោះ។ រូបទាំងនេះនឹងដាក់បង្ហាញនៅសារមន្ទីរ Grand Egyptian Museum ដែលនឹងសាងសង់រួចនៅឆ្នាំ 2018។

ក្រោយពីធ្វើការសន្និដ្ឋាន ពួកគេបានឲ្យដឹងថាជារូបរបស់ហ្វារោ Ramses II គឺអស្ចារ្យ បំផុត។ គេជឿថាព្រះអង្គជាអ្នកសាង Heliopolis (ហើយក្លាយមកជា Matariyan បច្ចុប្បន្ន)។

របកគំហើញលើកនេះ ពិតជាសំខាន់ណាស់ដែលអាចធ្វើឲ្យយើងដឹងពីប្រវត្តិសាស្រ្ត អេហ្សីបកាន់តែច្រើន។ ការរកឃើញនេះក៏ធ្វើឲ្យធុរកិច្ចខាងទេសចរណ៍កាន់តែប្រសើរ ឡើងវិញ បន្ទាប់ពីស្រុតចុះរយះពេល 6 ឆ្នាំហើយ ដោយមានបញ្ហា នយាបាយ សង្គ្រៀម និងភារវកម្ម៕

ដោយ ភក្តី

17238960_791210274381377_345891674_n 17270365_791210294381375_1010497204_n 17270965_791210277714710_459352499_n 17274489_791210284381376_1762635923_n 17274521_791210291048042_1615584347_n 17274837_791210261048045_1540401808_n 17275042_791210257714712_393737638_n 17321528_791210267714711_1603771463_n 17321693_791210304381374_391188212_n 17321793_791210287714709_234712108_n

មតិ