បុរសគ្មានផ្ទះសម្បែងម្នាក់ ត្រូវបានគេដុតសម្លាប់យ៉ាងព្រៃផ្សៃនៅប្រទេសអ៊ីតាលី (មានវីដេអូ) | Khmer-note.com

បុរសគ្មានផ្ទះសម្បែងម្នាក់ ត្រូវបានគេដុតសម្លាប់យ៉ាងព្រៃផ្សៃនៅប្រទេសអ៊ីតាលី (មានវីដេអូ)

បុរសគ្មានផ្ទះសម្បែងម្នាក់ ត្រូវបានគេដុតឱ្យស្លាប់ ខណៈដែលគាត់បានកំពុងដេកនៅ លើចិញ្ចើមផ្លូវ។

ជនរងគ្រោះលោក Marcello Cimino អាយុ 45 ឆ្នាំរូបនេះ ត្រូវបានបុរសម្នាក់ចាក់សាំង ដុតសម្លាប់យ៉ាងព្រៃផ្សៃ ហើយរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុង Palermo ភាគខាងត្បូងប្រទេសអ៊ីតាលី។

វីដេអូ CCTV បង្ហាញពីបុរសម្នាក់ដែលកាន់សាំងមួយធុងដើរសំដៅទៅកាន់លោក Cimino ខណៈដែលគាត់បានដេកលើពូកនៅខាងក្រៅ Mission San Francesco ។ បុរសជាអ្នកការវាយប្រហារនេះស្លៀកសំលៀកបំពាក់ខ្មៅ និងចងក្រណាត់លើក្បាល។

អ្នកសង្គ្រោះបន្ទាន់ត្រូវបានគេខលឲ្យទៅកន្លែងកើតហេតុ ប៉ុន្តែពេលដែលពួកគេបាន មកដល់លោក Cimino បានស្លាប់បាត់ទៅហើយ ។

នេះបើយោងតាមគេហទំព័រពត៌មានអ៊ីតាលីឈ្មោះ Corriere បានឲ្យដឹងថា ប៉ូលីសបាន ចាប់ខ្លួនឃាតករលោក Giuseppe Pecoraro អាយុ 45 ឆ្នាំ ជាអ្នកធ្វើការនៅស្ថានីយ៍ ប្រេង។

បុរសម្នាក់នោះ បានសារភាពថាគាត់សម្លាប់លោក Cimino ព្រោះគាត់បានជឿថាលោក Cimino មានទំនាក់ទំនងជាមួយប្រពន្ធរបស់គាត់៕

ដោយភក្តី

3e2bbf7c00000578-0-image-a-1_1489267436308

3e2bbf9700000578-0-image-a-2_1489267446276

3e2bbf9000000578-0-image-a-3_1489267450565

3e2bbf8c00000578-0-image-a-4_1489267455801

3e2cc32500000578-4304902-image-a-2_1489277762018

 

 

 

 

មតិ