សូមប្រយ័ត្ន! ប្រអប់ស្នោ ដែលយើងខ្ចប់អាហារញ៉ាំរាល់ថ្ងៃមានគ្រោះថ្នាក់ណាស់ ចំពោះសុខភាព | Khmer-note.com

សូមប្រយ័ត្ន! ប្រអប់ស្នោ ដែលយើងខ្ចប់អាហារញ៉ាំរាល់ថ្ងៃមានគ្រោះថ្នាក់ណាស់ ចំពោះសុខភាព

ប្រអប់ស្នោបានក្លាយ ជាសម្ភាៈ រដ៏ពេញនិយមមួយសម្រាប់ដាក់ និងវេចខ្ទប់អាហាររបស់ ហាងលក់ចំណីអាហារ និងភោជនីដ្ឋានធំៗ ក្នុងពេលបច្ចុប្បន្ននេះ។ ប្រអប់ស្នោមានភាពងាយស្រួល ក្នុងការប្រើប្រាស់ និងមានតម្លៃថោកសមរម្យ។ ការប្រើប្រាស់ប្រអប់ស្នោ ដើម្បីដាក់ ឬវេចខ្ចប់អាហារត្រជាក់ វាមិនបង្កជាបញ្ហាធ្ងន់ធ្ងរ សម្រាប់អ្នកប្រើប្រាស់នោះទេ។

តែសិក្សាមួយបានរកឃើញថា ប្រអប់ស្នោនេះ ត្រូវបានគេធ្វើឡើង ពីសារធាតុគីមី និងមានជាតិពុល ជាច្រើនប្រភេទ ហើយក្នុងករណី ដែលលោកអ្នក យកប្រអប់ស្នោទៅដាក់ចំណីអាហារ ដែលក្តៅ ជាតិគីមី និងជាតិពុល នឹងលាយភាយចេញ ពីប្រអប់ស្នោចូលទៅក្នុងចំណីអាហារ ហើយពេល ដែលយើងញ៉ាំចំណីអាហារ ទាំងនោះ យើងអាចប្រឈមនឹងបញ្ហាសុខភាពដូចជា៖

– រលាកភ្នែក និងច្រមុះ
– អស់កម្លាំង និងមិនអាចផ្តោតអារម្មណ៍បាន
– មានជំងឺមហារីសួត
– មានបញ្ហាអ័រម៉ូន
– មានបញ្ហាក្រពេញទីរ៉ូអ៊ីត
– សិរីរាង្គផ្សេងៗក្នុងរាងកាយបំពេញមុខងារមិនបានត្រឹមត្រូវ។

ដើម្បីរក្សាសុខភាពឲ្យបានល្អ សូមលោកអ្នកកុំព្យាយមយក ប្រអប់ស្នោទៅដាក់ ចំណីអាហារក្តៅឲ្យសោះ ហើយបោះវាចោលឲ្យបានត្រឹមត្រូវបន្ទាប់ពីប្រើប្រាស់រួច៕

1298

មតិ