គ្រោះថ្នាក់ ដោយសារជណ្តើរយន្តទៀតហើយ តែសំណាងមិនប៉ះពាល់ដល់អាយុជីវិត | Khmer-note.com

គ្រោះថ្នាក់ ដោយសារជណ្តើរយន្តទៀតហើយ តែសំណាងមិនប៉ះពាល់ដល់អាយុជីវិត

ម៉ាឡេស៊ី៖ សម្រាប់មនុស្សស្រី ការដើរផ្សារទិញអីវ៉ាន់ ជាសកម្មភាព ដែលសប្បាយរីករាយ និងមិនបង្កការគ្រោះថ្នាក់អ្វីទេ អ្វីដែលគួរបារម្ភមានតែមួយគត់គឺរឿងលុយ។ ប៉ុន្តែជាអកុសល មានហេតុអាក្រក់មួយកើតឡើងដល់អតិថិជនស្រីម្នាក់នៅជណ្តើរយន្តផ្សារ Sunway Pyramid ដោយនារីម្នាក់បានរងរបួសដោយសារតែជណ្តើរយន្ត

តាមរយៈរូបបង្ហោះនោះបានឲ្យឃើញថា បន្ទះដែកជណ្តើរយន្តបានមុតជើងរបស់នាង ពេលដែលកំពុងជិះឡើង។ នាងហាក់ដូចជាទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រោះឃើញសាច់កំភួនជើងដាច់នាងដាច់ ហើយឈាមហូច្រើន។ រូបភាពបង្ហាញថានាងកំពុងត្រូវ បានគេជួយសង្គ្រោះនៅទីនោះ។

អ្នកលេងអ៊ីនធឺណេតមានការព្រួយបារម្ភពីសុវត្ថិភាពនៃការជិះជណ្តើរយន្ត ព្រោះមានករណីជាច្រើនកើតឡើងនៅម៉ាឡេស៊ី។ ភ្នាក់ងាររបស់ Sunway Pyramid បានទទួលស្គាល់ថា ជាគ្រោះថ្នាក់ដែលបង្ករពីជណ្តើរយន្តហើយក៏បានផុសតាមទំព័រហ្វេសប៊ុករបស់គេផងដែរ។ ពួកគេបញ្ជាក់ថានឹងធ្វើការស៊ើបអង្កេតលើករណីខាងលើ ហើយគេនឹងផ្តល់តំណឹងដល់អតិថិនជន៕

17022054_10154479925476733_5646137055242051349_n 17098706_10154479925466733_6044709732064453808_n 17103382_10154479925471733_6805870874578816152_n   malaysian-girl-gruesomely-injured-in-sunway-pyramid-escalator-accident-world-of-buzz

ភក្តី
ខ្មែរណូត

មតិ