គ្រាន់តែត្រាំជើងជាមួយនឹងទឹកក្តៅទទួលអត្ថប្រយោជន៍ច្រើនបែបនេះ | Khmer-note.com

គ្រាន់តែត្រាំជើងជាមួយនឹងទឹកក្តៅទទួលអត្ថប្រយោជន៍ច្រើនបែបនេះ

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍៥យ៉ាងនៃការត្រាំជើងជាមួយទឹកក្តៅ៖

1. បំបាត់ភាពនឿយហត់: មនុស្សជំនាន់មុនបានបញ្ជាក់ថាការត្រាំជើងនឹងទឹកក្តៅមានអត្ថប្រយោជន៍ខ្ពស់ក្នុងការកំចាត់ភាពនឿយហត់។

2. គេងបានស្រួល: ការត្រាំជើងបែបនេះ អាចឆ្លងកាត់បាតជើងទៅរកសព្វសារពាង្គកាយឈាមរត់បានរហូត កំចាត់កាកសំណល់ដែលនៅនឹងបាតជើង និងកំចាត់រាល់ការនឿយហត់នៅក្នុងខ្លួន អាចធ្វើឲងាយស្រួលក្នុងការសំរាក និងជំនួយដល់ការគេង

3. កែសម្រួលសម្ពាធឈាម: បាតជើងមានស្រមោលសរសៃដែលទាក់ទងទៅនឹងសរីរាង្គខាងក្នុងរបស់យើង បើប្រើថ្នាំចិនបុរាណជាមួយទឹកក្តៅ អាចព្យាបាលជំងឺលើសឈាម និងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរើឡើងរបស់ថ្នាំ។

4. សម្រួលចលនារបស់ឈាម: ក្នុងការត្រាំបាតជើង អាចជួយសម្រួលចលនាឈាមរបស់បាតជើង កម្តៅរបស់ទឹកអាចពង្រីកសរសៃឈាមបាតជើង បង្កើនកម្តៅស្បែក។ អ្នកដែលមានសុខភាពល្អ ប្រើទឹកដែលមានកម្តៅពី ៤០ ដល់ ៤៥អង្សាសេ ក្តៅអ៊ុនៗ ត្រាំពី ៣០ ដល់ ៤០ នាទីុំ

5. ជំនួយដល់ការរំលាយអាហារ: ការត្រាំបាតជើងអាចធ្វើឲចលនាឈាមមានការកើនឡើងហើយអាចកែសម្រួលរាល់អាថ៌កំបាំងនៅក្នុងរាងកាយ៕

unnamed

សេម
ខ្មែរណូត

 

មតិ