ប៉ូលីសប្រទេសចិនចាប់អ្នកបើកឡានប្រើប្រាស់ភ្លើង Lazer អោយអង្គុយសំលឹងមើលភ្លើងរបស់ខ្លួន ដើម្បីអោយរាងចាល | Khmer-note.com

ប៉ូលីសប្រទេសចិនចាប់អ្នកបើកឡានប្រើប្រាស់ភ្លើង Lazer អោយអង្គុយសំលឹងមើលភ្លើងរបស់ខ្លួន ដើម្បីអោយរាងចាល

ប្រទេសចិន៖ ក្នុងរយៈពេលមួយយប់សោះប៉ូលីសបានចាប់បានរថយន្ដជិត២០០០គ្រឿងដែលប្រើប្រាស់ភ្លើង Lazer ហ្វាកូតនៅក្នុងទីក្រុង។ ការប្រើប្រាស់ភ្លើង Lazer នេះធ្វើអោយអ្នកបើកបរនៅពេលយប់ចាំងភ្នែកមើលមិនឃើញឧបសគ្គនៅខាងមុខ។ នៅពេលដែលប៉ូលីសចាប់បានអ្នកបើកបរទាំងឡាយមានពីរជំរើសគឺ៖
ជំរើសទីមួយ: ពិនិយជាប្រាក់ធម្មតា
ជំរើសទីពីរ: អ្នកបើកបរមិនចាំបាច់បង់ប្រាក់ទេ តែត្រូវអង្គុយសម្លឹងភ្លើង Lazer របស់រថយន្ដខ្លួនឯង។
ការពិន័យទាំងនេះទុកជាមេរៀនសំរាប់អ្នកបើកបរដែលដាក់ភ្លើង Lazer ហ្វាកូតទាំងឡាយ។ ក្នុងចំណោមឡាន ១៨២០គ្រឿងដែលប៉ូលីសចាប់បាន មានអ្នកបើកបរ៩៥០នាក់ដែលជ្រើសរើសយកជំរើសទីពីរព្រោះពួកគេចង់សន្សំលុយ ៥០យ័ន។ ប៉ូលីសបានលើកឡើងថា ការប្រើភ្លើង Lazer ក្នុងទីក្រុងអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរផ្សេងៗបាន ដូច្នោះគួរអ្នកបើកបរទាំងឡាយកុំប្រើប្រាស់ភ្លើង Lazer នៅក្នុងទីក្រុងអី។ 

bright_lights_wenzhou bright_lights_wenzhou2 high_beams5

បុត្រ

ខ្មែរណូត

មតិ