ជិៈម៉ូតូធុនធំCBRលឿនពេកផ្លូវកោងកាច់ចង្កូតមិនទាន់ធ្លាក់ផ្លូវបណ្តាលដួលស្លាប់និងកន្លែង | Khmer-note.com

ជិៈម៉ូតូធុនធំCBRលឿនពេកផ្លូវកោងកាច់ចង្កូតមិនទាន់ធ្លាក់ផ្លូវបណ្តាលដួលស្លាប់និងកន្លែង

បន្ទាយមានជ័យ៖ជិៈម៉ូតូធុនធំCBRលឿនពេកផ្លូវកោងកាច់ចង្កូតមិនទាន់ធ្លាក់ផ្លូវបណ្តាលដួលស្លាប់និងកន្លែងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវជាតិ៥៦ស្ថិតភូមិស្ទឹងឃុំរលួសស្រុកស្វាយចេក។ ជនរងគ្រោះមានឈ្មោះទឹម រ៉ូយ៉ាល់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបែកចាន ឃុំរលួស ស្រុកស្វាយចេក។

មន្ត្រីនគបាលចរាចរណ៍ផ្លូវគោកស្រុកស្វាយចេកបានប្រាប់ថា៖នៅពេលដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះឈ្មោះ ទឹម រ៉ូយ៉ាល់  ជិៈម៉ូតូធុនធំCBRគ្មានស្លាក់ក្នុងល្បឿនលឿនតាម បណ្តោយផ្លូវជាតិលេខ៥៦ដល់ចំណុចផ្លូវកោងដោយយកចង្កូតមិនទាន់ទៅបុកនិងថ្មដួលធ្លាក់ផ្លូវបណ្តាលបែកភ្នែកខាងស្តាំនិងបែកលលាក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

មន្ត្រីនគរជំនាញរូបនោះបានបន្តថា៖ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងកម្លាំងនគរបាលជំនាញចុះទៅពិនិត្យឃើញថា៖ជនរងគ្រោះបើកបរម៉ូតូល្បឿនលឿនពេកផ្លូវកោងធ្លាក់ផ្លូវបណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពេលវាស់វែងហើយបានប្រគល់សាកសបជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យចំណែកម៉ូតូត្រូវបានយកទៅរក្សាទុកនគអធិការដ្ឋាននគរបាលស្រុកស្វាយចេក៕

31-3

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិ