យុវជន​ម្នាក់​ខឹង​ម្តាយ ដេញ​ឲ្យ​ទៅរក​ការងារ​ធ្វើ សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​ | Khmer-note.com

យុវជន​ម្នាក់​ខឹង​ម្តាយ ដេញ​ឲ្យ​ទៅរក​ការងារ​ធ្វើ សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​

ខេត្តកណ្តាល៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយយុវជនម្នាក់គិតខ្លីចង.កធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារតែរឿងម្តាយប្រាប់ឲ្យទៅរកការងារធ្វើ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅនាំភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បុរសគិតខ្លីរូបនោះមានឈ្មោះ ជា សុភីរក្ស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំខាងលើ មានឪពុកឈ្មោះ ជីវ ស្រេង អាយុ៥១ឆ្នាំ និងម្តាយឈ្មោះ ហុង សុភាព។ តាមការរៀបរាប់ពីម្តាយជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុគាត់បាននិយាយឲ្យជនរងគ្រោះ គួរតែទៅរកការងារធ្វើហើយ ព្រោះខ្លួនឈប់រៀនហើយ តែជនរងគ្រោះមិនចង់ធ្វើការទេ។

លុះព្រឹកឡើងនៅថ្ងៃទី១៧ ខែឆ្នាំដដែល ឪពុកម្តាយជនរងគ្រោះបានចេញពីផ្ទះទៅលក់នំនៅផ្សារតាខ្មៅចាស់ដូចរាល់ដង ដោយជនរងគ្រោះនៅផ្ទះជាមួយប្អូនស្រីរបស់គេ លុះដល់ម៉ោង០៨ និង៣០នាទីព្រឹកកូនស្រីក៍បានតេទូរសព្ទ័ប្រាប់ឪពុកថា បងប្រុសបានចង.កក្នុងបន្ទប់ដេករបស់ខ្លួនស្លាប់បាត់ហើយ។ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ច ចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការពិនិត្យកន្លែងកើត និងសាកសព ដោយរកឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតចង.កដោយខ្លួនឯងប្រាកដមែន។ ការពិនិត្យចប់សព្វគ្រប់សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

f f2 f3

សេម
ខ្មែរណូត

មតិ