ឥឡូវនេះក្រុមហ៊ុន Huawei កំពុងតែធ្វើការលើដំណើរការផលិតប្រព័ន្ធជំនួយការផ្ទាល់ខ្លួន | Khmer-note.com

ឥឡូវនេះក្រុមហ៊ុន Huawei កំពុងតែធ្វើការលើដំណើរការផលិតប្រព័ន្ធជំនួយការផ្ទាល់ខ្លួន

ពិតជាមិនធម្មតាមែន ឥឡូវនេះក្រុមហ៊ុន Huawei ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនធំលំដាប់លេខ3 លើពិភពលោកនោះបាននឹងកំពុងសិក្សាស្រាវជ្រាវទាក់ទងទៅនឹងការផលិតប្រព័ន្ធជំនួយការផ្ទាល់ខ្លួនមួយដែលដំណើរការលើស្មាតហ្វូនដូចជាក្រុមហ៊ុន Samsung និង Apple ដែរ។ យោងតាមគេហទំព័រ Bloomberg បុគ្គលិកជំនាញរបស់ក្រុមហ៊ុន Huawei ជាង 100នាក់បាននឹងកំពុងធ្វើការលើដំណើរការស្រាវជ្រាវនេះ ពោលគឺវាស្រដៀងទៅនឹង Google Assistant និង Amazon Alexa ដែរ។

huawei-mate-9-5-640x428

ដោយឡែក អាចនិយាយបានថានេះជាលើកទីមួយហើយសម្រាប់ប្រទេសចិន ដែលមានបំណងប្រព័ន្ធជំនួយការបែបនេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Huawei បានសន្យាថានឹងផលិតប្រព័ន្ធជំនួយការនេះឲ្យល្អជាងក្រុមហ៊ុនដទៃៗទៀត។ តែទោះជាយ៉ាងណាក្រុមហ៊ុន Huawei នៅតែបន្ដសហការជាមួយនឹងក្រុមហ៊ុន Google និង Amazon សម្រាប់ស្មាតហ្វូនកំពូលៗរបស់ខ្លួនជំនាន់ក្រោយទៀត។ ហើយប្រសិនបើការងារនេះបានសម្រេច ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នាថ្ងៃអនាគតប្រាកដជាល្អដាច់គេជាមួយនឹងមុខងារជាច្រើនផងដែរ។

2

គួរបញ្ជាក់ផងដែរថា បើទោះក្រុមហ៊ុន Huawei ពុំមែនជាក្រុមហ៊ុនទីមួយដែលបង្កើត Android OEM ដើម្បីប្រព័ន្ធជំនួយការផ្ទាល់ខ្លួនមែនពិត តែក្រុមហ៊ុននេះនឹងធ្វើវាឲ្យល្អបំផុត។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Samsung ក៏បាននឹងកំពុងធ្វើការបង្កើតនូវប្រព័ន្ធជំនួយការ Bixby របស់ខ្លួនផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ phandroid

មតិ