ចំជាអស្ចារ្យមែន! គ្រាន់តែថតរូបស្មាតហ្វូន Huawei មានឱកាសឈ្នះរង្វាន់ប្រចាំសប្តាហ៍ និងលាក់សិនរង្វាន់ធំ | Khmer-note.com

ចំជាអស្ចារ្យមែន! គ្រាន់តែថតរូបស្មាតហ្វូន Huawei មានឱកាសឈ្នះរង្វាន់ប្រចាំសប្តាហ៍ និងលាក់សិនរង្វាន់ធំ

ភ្នំពេញ៖ ញាក់សាច់ទៀតហើយ ក្រុមហ៊ុន Huawei ប្រកាសបើកកម្មវិធីប្រកួតថតរូបថ្មី មួយទៀតជាមួយរង្វាន់ ជាច្រើន សន្ធឹកសន្ធាប់ដើម្បីផ្តល់សំណាងដល់អតិថិជនរបស់ខ្លួនរៀងរាល់សប្តាហ៍។ កម្មវិធីប្រកួតថតរូបរបស់ អតិថិជន Huawei នឹងធ្វើឡើងទូទាំងប្រទេសកម្ពុជាដែលមានរយៈពេល 12 សប្តាហ៍ ដោយរាប់ចាប់ពីថ្ងៃ ប្រកាសនេះតទៅក្រោមប្រធានបទផ្សេងៗគ្នាទៅតាមសប្តាហ៍។

16780271_1262023430556088_1957174842_n

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា៖ “ដោយមើលឃើញ ពីសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនរបស់ Huawei កាលពីរដូវកាលទី 2 (Huawei Professional Photo Contest Season 2) ដូច្នេះក្រុមហ៊ុនសម្រេចបង្កើតកម្មវិធីប្រកួតថតរូប (Huawei Pro Mode Photo Contest Season 3) បន្ថែមទៀតដើម្បីផ្តល់ឱកាស និងលើកទឹកចិត្តដល់អ្នកដែលតែងតែគាំទ្រសា្មតហ្វូន Huawei គ្រប់ ម៉ូដែលក៍ដូចជាអ្នកចូលចិត្តថតរូប ទាំងអស់អាចនឹងមានឱកាសឈ្នះរង្វាន់ប្រចាំសប្តាហ៍ ជាច្រើនពីក្រុមហ៊ុន ដោយឡែករង្វាន់សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ដោយដំណើរកំសាន្តចំនួន 20-25 នាក់ ក្នុងការធ្វើ Photography Work Shop និងចុះថតផ្ទាល់រយៈពេល 2 ថ្ងៃ 1 យប់ និងវគ្គផ្តាច់ព្រ័ត្តចំនួន 10 នាក់ ដែលអាច ឈ្នះដំណើរកំសាន្តក្រៅប្រទេស និងរង្វាន់ស្មាតហ្វូនស៊េរីថ្មីបំផុត ចំនួន 3 រង្វាន់ ដែលក្រុមហ៊ុនសុំលាក់សិន ”។

16809677_1262023357222762_1977801782_n
លោកបានបន្ថែមទៀតថា៖ “សម្រាប់ប្រធានបទទីមួយដែលនិយាយពីស្ត្រីមេផ្ទះ អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ Huawei ទាំងអស់អាចចូលរួមលើកកម្ពស់ដោយផ្តិតយករូបភាព ឬសកម្មភាពនានាដែលបង្ហាញពីភាពអត់ធ្មត់ តស៊ូ ជំនះគ្រប់ឧបសគ្គរបស់ស្ត្រីដែលត្រូវបំពេញកាតព្វកិច្ចយ៉ាងច្រើនសម្រាប់គ្រួសាររបស់ខ្លួន”។ បេក្ខជនទាំងអស់ដែលចូលរួមការប្រកួតថតរូបដ៏ពិសេសមួយនេះ ដោយគ្រាន់តែចូលទៅទទួលយកព័ត៌មាន លំអិតតាម Facebook Page: Huawei Mobile (KH) និង Group: Huawei Smart Phone Photography Academy ។

16787964_1262023343889430_1072958849_n
សម្រាប់អ្នកដែលមានសំណាងឈ្នះក្នុងមួយសប្តាហ៍រួមមាន៖ ជើងកាមេរ៉ាដ៏ប្រណិតធំ (Huawei Original Big Tripod) មួយរង្វាន់, Huawei Mobile Wi-Fi មួយរង្វាន់ជាមួយនឹងអ៊ិនធើណិត 20GB មានប្រសិទ្ធិភាព ២ ខែ , Huawei Original Bluetooth Speaker មួយរង្វាន់, Huawei Original Power Bank (10,000 mAh) មួយរង្វាន់ និងសំបុត្រកុន 3D ពី AEON Major Cineplex Ceimex ប្រាំមួយរង្វាន់ ទៀតផងដែរ សរុប 10 រង្វាន់រៀងរាល់សប្តាហ៍ ។  គួរបញ្ជាក់ដែរថា សម្រាប់កម្មវិធីប្រកួតថតរូបមួយនេះ ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុននិងដៃ គូសារព័ត៌មាន ដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard និង Kingtel (Mobile Wifi) ក្នុងបំណងបង្កើតកម្មវិធីពិសេស ប្លែក ដែលពោរពេញ ដោយភាពសប្បាយរីករាយ ចំណេះដឹង និងរង្វាន់ជាច្រើនមិនធា្លប់មានពីមុន៕

16809565_1262023307222767_564087601_n
ល័ក្ខខ័ណ្ឌនៃការចូលរួមប្រកួត
– ទទួលរូបភាពរៀងរាល់សប្តាហ៏តាមប្រធានបទផ្សេងៗគ្នាដែលដាក់ដោយគណកម្មាការ រហូតដល់វគ្គ Semi Final
– ផលិតរូបដោយប្រើស្មាតហ្វូនគ្រប់ម៉ាកសញ្ញារហូតដល់វគ្គ Semi Final
– ហាមប្រើនិមិត្តសញ្ញា នៃម៉ាកសញ្ញាស្មាតហ្វូនដទៃដែលខុសពី Huawei
– អាចកែប្រែរូបភាពដោយប្រើប្រាស់កម្មវិធីក្នុងស្មាតហ្វូនតែប៉ុណ្ណោះ
វគ្គតារាប្រចាំតំបន់
– បេក្ខជនដែលរស់នៅក្នុងខេត្ត និងតំបន់ដែលប្រារព្ធកម្មវិធីប្រកួតវគ្គនេះ តម្រូវអោយប្រើប្រាស់ស្មាតហ្វូន Huawei សំរាប់ផលិតរូបភាព
– ការចាយវាយអំឡុងពេលប្រកួតជាកាតព្វកិច្ចរបស់ក្រុមហ៊ុន (មិនបូកបញ្ចូលថ្លៃ ស្នាក់នៅ ចាយវាយ មុននិងក្រោយថ្ងៃប្រកួត)
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ:
– បេក្ខជនដែលជាប់វគ្គជម្រុះមកដល់វគ្គនេះ តម្រូវអោយប្រើប្រាស់ស្មាតហ្វូន Huawei សំរាប់ផលិតរូបភាព
– រង្វាន់វគ្គ Semi Final, Star Of the Zone នឹងរៀបចំនៅតាមបណ្តាខេត្តធំៗ ដោយមានរង្វាន់ជាពិសេស លើសពីរង្វាន់ប្រចាំសប្តាហ៍ Huawei Big & Original Tripod, Huawei Mobile Wifi, Huawei Power Bank 10,00 mAh, Huawei Original Bluetooth Speaker និង 3D Movie Voucher ពី AEON Major Cineplex Cinema by Cellcard
– រង្វាន់វគ្គ Final : ដំណើរកំសាន្តទៅកាន់ប្រទេសក្រៅ, Huawei ម៉ូដែលថ្មីៗចុងក្រោយ និងលិខិត សសើរ មួយម្នាក់
16808366_1262023390556092_699410054_n

អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុង នឹងត្រូវបានប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ ជាក្រុមហ៊ុន ស្មាតហ្វូនលក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល=។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមក ហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh
សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖
Facebook: HYPERLINK “http://facebook.com/HuaweiDevice
Twitter: HYPERLINK “http://twitter.com/HuaweiDevice
YouTube: HYPERLINK “http://youtube.com/HuaweiDevice
Instagram: HYPERLINK “https://instagram.com/huaweiconsumer
Contact:
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
លេខទូរស័ព្ទ៖ 010 44 99 06
អ៊ីមែល៖ ngo.menghourng@huawei.com

មតិ