គ្រាន់តែប្រពន្ធខ្ចីលុយគេមិនឲ្យខ្លួនដឹងសោះ ទាញដំបងវាយគ្នាបែកក្បាល | Khmer-note.com

គ្រាន់តែប្រពន្ធខ្ចីលុយគេមិនឲ្យខ្លួនដឹងសោះ ទាញដំបងវាយគ្នាបែកក្បាល

ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយត្រូវប្តីអប្រិយវាយ គ្រាន់តែរឿងប្រពន្ធខ្ចីលុយមិនឲ្យដឹងសោះ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៤០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួល ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ស្ត្រីរងគ្រោះមានឈ្មោះព្រីង សុខឃឿន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ចំនែកបុរសជាប្តីមានឈ្មោះ នុំ ថេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន DSS ស្នាក់នៅបន្ទប់ជួល។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះបានចេញពីធ្វើការត្រលប់មកបន្ទប់ជួលវិញ ហើយបុរសជាប្តីមានការខឹងសម្បារយ៉ាងខ្លាំង ដោយសារតែប្រពន្ធខ្ចីលុយគេចំនួន១០០ដុល្លារ មិនឲ្យខ្លួនដឹង ទើបបុរសជាប្តីបានទាញដំបងវាយដំមកប្រពន្ធ បណ្តាលឲ្យរបួសដេរ០៤ថ្នេរតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យ ហើយបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការបន្ត ចាត់ការតាមនីតិវិធី៕

h3hh4h2

សេម
ខ្មែរណូត

មតិ