នារីជនជាតិចិិនម្នាក់លេបច្រាសដុសឆ្មេញ៧ដើមចូលពោះដោយសារតែឪពុកម្ដាយនាងបង្ខំអោយនាងរៀបការ | Khmer-note.com

នារីជនជាតិចិិនម្នាក់លេបច្រាសដុសឆ្មេញ៧ដើមចូលពោះដោយសារតែឪពុកម្ដាយនាងបង្ខំអោយនាងរៀបការ

ប្រទេសចិន៖ នេះគឺជារឿងដ៏ឆោតល្ងង់របស់នារីជនជាតិចិនម្នាក់ដែលបានលេបច្រាសដុសឆ្មេញចំនួន៧ដើមចូលទៅក្នុងពោះជាការសងសឹកដោយសារតែរឿងឪពុកម្ដាយបង្ខំអោយនាងរៀបការជាមួយបុរសម្នាក់ដែលនាងមិនស្រឡាញ់។ ដោយសារតែការបង្ខំអោយរៀបការនេះនាងបានចាប់ផ្ដើមឈ្លោះគ្នាជាមួយនឹងម្ដាយរបស់នាងអស់រយៈពេល៦ខែ ហើយនាងបានចាប់ផ្ដើមលេបវត្ថុរឹងចូលទៅក្នុងពោះក្រោយពេលឈ្លោះគ្នាជាម្ដាយនាងម្ដងៗ។ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយនាងមានបញ្ហាស្ទះបំពង់ខ្យល់បន្ទាប់ពីនាងបានលេបរបស់រឹងចូលទៅក្នុងពោះអស់រយៈពេល៦ខែ។ គ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយរកឃើញច្រាសដុសធ្មេញចំនួន៧ដើមនៅក្នុងបំពង់កររបស់នាង។ ច្រាសដុសធ្មេញពីរដើមបានធ្លាក់ចូលទៅក្នុងពោះវៀនរបស់នាង។ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ភ្លាមៗដើម្បីយកច្រាសដុសធ្មេញទាំង៧នោះចេញពីបំពង់ករនិងពោះវៀនរបស់នាង។ ពោះវៀនតូចរបស់នាងបានកាត់ចោលប្រវែង២០សង់ទីម៉េត្រ។ នេះគឺជាសំរេចចិត្ដដោយឆោតល្ងង់របស់នាងដែលសំរេចចិត្តលេបវត្ថុរឹងបែបនេះ។

header4-3 pay-asiawire_toothbrusheater_02 pay-asiawire_toothbrusheater_03

បុត្រ

ខ្មែរណូត

មតិ