iPhone ដែលខូចមួយនេះត្រូវបានដាក់លក់លើ eBay ក្នុងតម្លៃប្រមាណជា $149,999 ចង់ដឹងថាហេតុអីអត់? | Khmer-note.com

iPhone ដែលខូចមួយនេះត្រូវបានដាក់លក់លើ eBay ក្នុងតម្លៃប្រមាណជា $149,999 ចង់ដឹងថាហេតុអីអត់?

ប្រសិនអ្នកមានបំណងចង់ជះលុយចោលឥតប្រយោជន៍ ឥឡូវនេះមាន iPhone មួយគ្រឿងដែលកំពុងដាក់លក់លើគេហទំព័រ eBay ជាមួយនឹងតម្លៃខ្ពស់កប់ពពក ដូចនេះលោកអ្នកអាចសាកល្បងទិញវាបាន។ ដោយឡែក វាគឺជា iPhone 4s ដែលកញ្ចក់ទាំងមុខ និងក្រោយរបស់វាត្រូវបានបែកទាំងពីរ តែនេះក៏ជាមូលហេតុដែលនាំឲ្យ iPhone នេះមានតម្លៃរហូតដល់ទៅ $149,999 ដែរ។ បើយើងសង្កេតមើលផ្នែកខាងក្រោយរបស់វា យើងពុំឃើញមានអជ្ញប័ណ្ណត្រឹមត្រូវនោះទេ តែជំនួសមកវិញដោយពាក្យថា Steve Jobs ទៅវិញ។ ទោះជាយ៉ាងណា អ្នកលក់បានដឹងយ៉ាងច្បាស់ថា អ្នកដែលមានបំណងចង់ទិញ iPhone នេះប្រាកដជាធ្វើការស្រាវជ្រាវយ៉ាងច្បាស់បន្ទាប់ពីសម្រេចចិត្តទិញវា។ ដូចនេះខាងក្រោមនេះជាមូលហេតុ។

1

យោងតាមសម្ដីរបស់អ្នកលក់បានបកស្រាយយ៉ាងច្បាស់ទាក់ទងទៅនឹងមូលហេតុដែលធ្វើឲ្យ iPhone មួយគ្រឿងនេះមានតម្លៃថ្លៃជាងឡានទំនើបមួយគ្រឿងបែបនេះ ព្រោះវាត្រូវបានសរសេរឈ្មោះរបស់លោក Steve Jobs នៅផ្នែកខាងក្រោយតែម្ដង ពោលគឺវាជា 1 ក្នុងចំណោម 56 ដែលត្រូវបានផលិតដោយផ្ទាល់ពីលោក Steve Jobs។ ដោយឡែក នៅផ្នែកខាងក្រោយនេះដដែលយើងសង្កេតឃើញមានអក្សរ និងលេខ “Steve Jobs 1955 – 2011” ជាមួយនឹងនិមិត្តសញ្ញាផ្លូវការរបស់ក្រុមហ៊ុន Apple ផងដែរ។ សម្រាប់និមិត្តសញ្ញានោះត្រូវបានរចនាឡើងដោយលោក Jonathan Mak សិស្សផ្នែកច្នៃម៉ូតម្នាក់ក្នុងទីក្រុង ហុង កុង ហើយក៏ជាអ្នកបន្ដការងាររបស់លោក Steve Jobs បន្ទាប់ពីគាត់បានបាត់បង់ជីវិតផងដែរ។

2

ទាក់ទងទៅនឹងនិមិត្តសញ្ញារបស់ក្រុមហ៊ុន Apple នេះក៏ត្រូវបានប្រើប្រាស់ពីសំណាកក្រុមហ៊ុន Goldgenie ដែរ ពោលគឺវាជាស្លាកសញ្ញាក្រុមហ៊ុនដែលទទួលសិទ្ធផ្ដាច់មុខក្នុងការលក់ផលិតផលរបស់ក្រុមហ៊ុន Apple ដែលមានតម្លៃថ្លៃៗដូចជា iPhone, Apple Watch និងផលិតផលជាច្រើនទៀត។ ក្រុមហ៊ុននេះបានបន្ថែមសារធាតុមាស ក៏ដូចជាត្បូងដែលមានតម្លៃ លើសារធាតុចាស់ដែលជាហេតុធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន Apple មួយប្រភេទនេះមានតម្លៃថ្លៃបែបនេះ។ ដោយឡែក បន្ទាប់ពីលោក Jobs បានទទួលមរណៈភាពកាលពីឆ្នាំ2011 ក្រុមហ៊ុន Goldgenie បានសម្រេចចិត្តក្នុងការចេញលក់ម៉ូដែលពិសេសមួយនោះគឺ iPhone 4s ដើម្បីជាការគោរពសរសើរដល់លោក Steve Jobs។ គួរបញ្ជាក់ផងដែរថា iPhone 4s មួយគ្រឿងនោះពុំមែនជា iPhone ធម្មតាឡើយ ពោលគឺវាជា 1 ក្នុងចំណោម 56 ដែលត្រូវបានលោក Steve Jobs ផលិតដោយផ្ទាល់ដៃ ក៏ដូចជាប្រើប្រាស់ និងរចនាបន្ថែមដោយក្រុមហ៊ុន Goldgenie ផងដែរ។

3

Fu

ខ្មែរណូត

ប្រភព៖ bgr

មតិ