អាយុទើប១៦ឆ្នាំក្លាយខ្លួនជាអ្នកជួញដូរគ្រឿងញៀន | Khmer-note.com

អាយុទើប១៦ឆ្នាំក្លាយខ្លួនជាអ្នកជួញដូរគ្រឿងញៀន

រាជធានីភ្នំពេញ៖ ក្មេងប្រុសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅមុខរោងយាយម៉ៅ ផ្លូវ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ស៊ន សំណាង ហៅតេវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ ។ វត្ថុតាងដែលប្រមូលបានរួមមានក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០៦កញ្ចប់ថង់តូច ។ បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង ជាបណ្តោះ អាសន្ននៅអធិការដ្ឋាន ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕

16807336_972878842812410_5765217753686009012_n 16708736_972878796145748_3414350173193781139_n

សេម
ខ្មែរណូត

មតិ