ពូកែបោកគេពេក! ប៉ូលីសឈរកាន់ស្លាក “អ្នកសុំទានក្លែងក្លាយ” នៅជិតបុរសអ្នកសុំទានតាមផ្លូវម្នាក់ | Khmer-note.com

ពូកែបោកគេពេក! ប៉ូលីសឈរកាន់ស្លាក “អ្នកសុំទានក្លែងក្លាយ” នៅជិតបុរសអ្នកសុំទានតាមផ្លូវម្នាក់

មន្ត្រី ប៉ូលីសម្នាក់នៅ Chenguan បានដាក់ស្លាកក្បែរអ្នកសុំទានពីរនាក់ថាជាអ្នកសុំទាន ក្លែងក្លាយនៅតំបន់ Jiangsu ប្រទេសចិនភាគខាងកើត កាលពីថ្ងៃទី ១១ កុម្ភះ ២០១៧។ អ្នកសុំទានម្នាក់បានលុតជង្គង់ ដើម្បីសុំលុយព្យាបាលជម្ងឺមា្តយដែលដេកនៅជិតគាត់ នោះ។ មន្ត្រីនោះកាន់ស្លាកព្រមានឈរនៅក្បែរនោះប្រហែល ៥ម៉ែត្រ។

គាត់បានប្រាប់ថាអ្នកសុំទាននោះត្រកូល Fan ជាអ្នកសុំទានអាជីព គេតែងតែឃើញគាត់ សុំលុយតាមផ្លូវរាល់ថ្ងៃដោយមានមនុស្សជរាម្នាក់ផងដែរ។ ហើយ មនុស្សជរានោះគឺជា ម្តាយក្មេកគាត់។ មន្ត្រីនោះបន្តទៀតថាលោក Fan កាន់ទូរស័ព្ទ iPhone ប្រើសុទ្ធ តែរបស់ទំនើបប្រែន ៗ និងស្នាក់នៅក្នុងសណ្ឋាគារទៀតផង។ លោកFan និងសមាជិក គ្រួសារផ្សេងទៀតយកការសុំទានជាមុខរបរ។

យោងតាមអ្នករាយការណ៍ ថាពួកគេធ្លាប់ទៅសុំទាន់ដល់ប្រទេសសាំងហ្គាពួដែល ទទួលបានជាង 1,000ដុល្លារក្នុងមួយថ្ងៃ ហើយក្រោយមកត្រូវគេចាប់បញ្ជូនត្រឡប់មក ប្រទេសចិនវិញ។ មន្ត្រីប្រចាំតំបន់ Chenguan បានព្រមានដល់ប្រជាជនឲ្យប្រយ័ត្នអ្នក សុំទានក្លែងក្លាយនេះ ពិសេសក្នុងរដូវឈប់សម្រាក និងជួយផ្តល់ព៌តមានដល់ប៉ូលីស បើឃើញអ្នកសុំទានតាមផ្លូវ៕ ដោយភក្តី

16603109_1441132515938561_1240820398699352104_n 16649115_1441132519271894_2770762112645440286_n

ភក្តី
ខ្មែរណូត

មតិ