ជិះម៉ូតូទៅបុករថយន្តគេពីក្រោយស្លាប់ខ្លួនឯង | Khmer-note.com

ជិះម៉ូតូទៅបុករថយន្តគេពីក្រោយស្លាប់ខ្លួនឯង

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗក្រោយជិះម៉ូតូទៅបុកគូទរថយន្តរបស់គេពីក្រោយពេញទំហឹង ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៣ និង៥៥នាទីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងក្រុមទី០៩ ភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ សេង រីណា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ កម្មករម្ហូបការគីលីលី រស់នៅរាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B-8988 បានបើកបរយ៉ាងលឿនបុកគូទរថយន្តម៉ាក ISUZU កង់១០ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0894 បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្ត ដោយសារតែភ័យពេកក៏រត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង ហើយយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។ចំណែកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

s3 s s2

សេម
ខ្មែរណូត

មតិ