គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ កើតឡើង​ ១១​លើក​ ស្លាប់​ ៤​នាក់​ រង​របួសធ្ងន់​ស្រាល​ ១៤​នាក់​ | Khmer-note.com

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ កើតឡើង​ ១១​លើក​ ស្លាប់​ ៤​នាក់​ រង​របួសធ្ងន់​ស្រាល​ ១៤​នាក់​

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ១១លើក ( យប់ ៦លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស៣) រងរបួសធ្ងន់ ៨នាក់ ( ស្រី១ ) និងរងរបួសស្រាល ៦នាក់(ប្រុស) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១១នាក់ ( យប់ ៧នាក់ ) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៨គ្រឿង រួមមាន ម៉ូតូ ចំនួន១០គ្រឿង រថយន្តធុនតូច ចំនួន ៤គ្រឿង, រថយន្តធុនធំ ចំនួន៤គ្រឿង, ថ្មើរជើង ១នាក់ និងយានយន្តផ្សេងៗ ០គ្រឿង, កង់ ០គ្រឿង ។

មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៦លើក (ស្លាប់ ៤នាក់), មិនប្រកាន់ស្តាំ ០លើក (ស្លាប់០នាក់) , បត់គ្រោះថ្នាក់០លើក (ស្លាប់ ០នាក់) ប្រជែង ០លើក (ស្លាប់០នាក់) , ស្រវឹង ១លើក (ស្លាប់០នាក់) , មិនគោរពសិទ្ធិ ៣លើក (ស្លាប់ ០នាក់), កត្តាយានយន្ត ១លើក (ស្លាប់០នាក់) ។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក, ផ្លូវខេត្ត/ក្រុង ចំនួន ៣លើក និងផ្លូវលំ ចំនួន ២លើក ។ យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៧លើក, រថយន្តធុនតូច ចំនួន ១លើក និងរថយន្តធន់ធំ ៣លើក , ថ្មើរជើង ០នាក់ , យានផ្សេងៗ ០លើក ។

រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ កំពង់ធំ ២លើក ស្លាប់ ១នាក់ របួស៣នាក់ ,កំពង់ចាម ១លើក ស្លាប់ ១នាក់ របួស០នាក់ ,ព្រសីហនុ ១លើក ស្លាប់១នាក់ របួស០នាក់ ,ស្ទឹងត្រែង ១លើក ស្លាប់១នាក់ របួស០នាក់, បាត់ដំបង ១លើក របួស៣នាក់ , កំពត ១លើក របួស៤នាក់ , កណ្តាល ១លើក របួស១នាក់ និង ខេត្តភ្នំពេញ ១លើក ស្លាប់០នាក់ របួស២នាក់ ។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល ១៦ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ កើតឡើង ចំនួន ១៤៧លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៧៦នាក់ រងរបួសសរុប ចំនួន ២០៦នាក់ ក្នុងនោះរបួសធ្ងន់ ១៣៥នាក់ និងរងរបួសស្រាល ចំនួន ៧១នាក់ ។

ព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន ២.៧៦៣ គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៥៩២ គ្រឿង និងពិន័យសរុប ចំនួន ២.១៧១ គ្រឿង ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិ