ក្ដារចុចថ្មីរបស់ក្រុមហ៊ុន Apple អាចនឹងមានមុខងារ Siri និង គ្រាប់ចុចតំណាង Emoji ផងដែរ | Khmer-note.com

ក្ដារចុចថ្មីរបស់ក្រុមហ៊ុន Apple អាចនឹងមានមុខងារ Siri និង គ្រាប់ចុចតំណាង Emoji ផងដែរ

នេះជាលើកទីមួយហើយសម្រាប់ក្រុមហ៊ុន Apple ហើយក៏ជាក្ដារចុចទីមួយដែរ ដែលមានគ្រាប់តំណាង Emoji បែបនេះ។ ដោយឡែកក្ដារចុចដែលមានទាំងមុខងារ Siri និងគ្រាប់ចុចតំណាង Emoji ផងដែរនោះនឹងលេចមុខលើទីផ្សារក្នុងពេលឆាប់ៗនេះ។

2

ដោយឡែក តាមរយៈរូបភាពយើងសង្កេតឃើញមានឧបករណ៍ប្រភេទ Touchscreen ម៉្យាងដែលស្រដៀងទៅនឹង iPad ភ្ជាប់មកជាមួយនឹង Smart Keyboard ថ្មីរបស់ក្រុមហ៊ុន Apple នេះជាមួយនឹងមុខងារប្លែកៗមួយចំនួនផងដែរ។ ឧទាហរណ៍ ប៊ូតុងថ្មីដែលនៅខាងលើផ្នែកខាងស្ដាំនោះអញ្ចឹង។ វាអាចមានសមត្ថភាពជួយលោកអ្នកក្នុងការស្វែងរកឯកសារ រឺកម្មវិធីអ្វីមួយដែលមានក្នុងឧបករណ៍។ ប្រសិនបើអ្នកចុចពីរដងវានឹងបង្ហាញ Shortcut ដើម្បីរត់ទៅរកកម្មវិធីណាមួយបានយ៉ាងលឿន ហើយប្រសិនបើអ្នកចុចវាឲ្យជាប់មុខងារ Siri នឹងចេញមក។ មិនតែប៉ុណ្ណោះ Smart Keyboard នេះក៏មានប៊ុតុង Share ផងដែរ ពោលគឺវាមានសមត្ថភាពអាចចាប់យករូបភាពដែលមាននៅលើអេក្រង់ រួចធ្វើការចែករំលែកទៅលើបណ្ដាញសង្គមនានាដូចជា Facebook, Twitter, email, និង messages តែម្ដង។

1

គួរបញ្ជាក់ផងដែរថា សម្រាប់គ្រាប់ចុចតំណាង Emoji វិញយើងពុំទាន់ទទួលបានពត៌មានជាក់លាក់នៅឡើយទេ តែយើងអាចធ្វើការស្រម៉ៃ និងពន្យល់បាន។ ជាមួយនឹង Smart Keyboard នេះវាអាចនឹងមានគ្រាប់ចុចដែលមានរូប Emoji នីមួយៗស្រាប់ ដូចនេះលោកអ្នកមិនតម្រូវឲ្យចុចសញ្ញាចុចពីរ”:” និងសញ្ញារង្វង់ក្រចកបិទ”)” ដើម្បីសញ្ញាមុខញញឹមទៀតឡើយ ពោលគឺវាមានសញ្ញានោះស្រាប់ៗលើក្ដារចុចតែម្ដង។ ដោយឡែក លោកអ្នកប្រាកដជាឆ្ងល់ថាតើក្ដារចុចមួយម៉េចនឹងអាចដាក់តួអក្សរទាំង26 ជាមួយនឹងរូបតំណាង Emoji នីមួយៗបានទៀតទៅ? តែតាមរយៈរូបភាពបានបង្ហាញថា ដើម្បីប្រើប្រាស់មុខងារ Emoji នេះលោកអ្នកគ្រាន់តែចុចលើ Caps Lock ជាការស្រេច។

Fu

ខ្មែរណូត

ប្រភព៖ techradar

មតិ