Huawei P10 នឹងរចនាមកជាមួយនឹងជម្រើស 3ពណ៌ | Khmer-note.com

Huawei P10 នឹងរចនាមកជាមួយនឹងជម្រើស 3ពណ៌

សម្រាប់ Huawei P10 គឺជាកំពូលស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនកំពូលៗដ៏ទៃទៀតដែលយើងទាំងអស់គ្នានឹងបានឃើញនៅការដាក់តាំងបង្ហាញក្នុងមហាសន្និបាតទូរស័ព្ទពិភពលោក ដែលនឹងត្រូវបានធ្វើឡើងនាខែក្រោយនេះ។ ដោយឡែក យោងតាមគណនីបណ្ដាញសង្គម Twitter របស់លោក Evan Blass បានបញ្ជាក់ថា Huawei P10 នឹងត្រូវបានរចនាឡើងជា 3ពណ៌ផ្សេងគ្នា ដែលមានដូចជា ពណ៌ខៀវ ពណ៌មាស និងពណ៌បៃតង។

screen-shot-2017-02-17-at-9-15-52-am

គួរបញ្ជាក់ផងដែរថា Huawei P10 នឹងត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Kirin 965 ជាមួយនឹងទំហំ RAM 6GB និងអង្គផ្ទុកទិន្នន័យ 128GB។ តែទំហំ RAM អាចឡើងដល់ 8GB ជាមួយនឹងអង្គផ្ទុកទិន្នន័យ 256GB។ ដោយឡែក សម្រាប់អេក្រង់វិញមានទំហំ 5.5អ៊ីញ អបដោយកាមេរ៉ាភ្លោះរបស់ក្រុមហ៊ុន Leica ដូចជា Huawei P9 ដែរ។ តែសម្រាប់ Sensor ស្កេនស្នាមក្រយ៉ៅដៃវិញនឹងត្រូវបានបំពាក់នៅផ្នែកខាងមុខវិញ មិនមែនខាងក្រោយឡើយ។

1

សម្រាប់ពណ៌មានបន្ថែមយើងនឹងធ្វើការជម្រាបជូនលោកអ្នក ជាពិសេសគឺបន្ទាប់ពីមហាសន្និបាតទូរស័ព្ទពិភពលោកត្រូវបានបញ្ចប់ជាស្ថាពរ។

Fu

ខ្មែរណូត

ប្រភព៖ geeky-gadgets

មតិ