សាហាវណាស់! រថយន្តមួយគ្រឿងបុករះម៉ូតូ និងកង់ បណ្តាលឲ្យស្លាប់២នាក់ ហើយរត់គេចខ្លួនបាត់ស្រមោល | Khmer-note.com

សាហាវណាស់! រថយន្តមួយគ្រឿងបុករះម៉ូតូ និងកង់ បណ្តាលឲ្យស្លាប់២នាក់ ហើយរត់គេចខ្លួនបាត់ស្រមោល

រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយត្រូវរថយន្តមួយគ្រឿងបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលេខ១០៨៦កែងនឹងផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា គេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកបានបុករះម៉ូតូមួយគ្រឿង និងកង់មួយគ្រឿង បណ្តាលឲជនរងគ្រោះ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតតហេតុ ចំណែករថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល៕

m m2 m3

សេម
ខ្មែរណូត

មតិ