យន្តហោះមួយគ្រឿងចុះចតវិញភ្លាមៗ ក្រោយបុកជាមួយសត្វក្តាន់ (មានវីដេអូ) | Khmer-note.com

យន្តហោះមួយគ្រឿងចុះចតវិញភ្លាមៗ ក្រោយបុកជាមួយសត្វក្តាន់ (មានវីដេអូ)

អាមេរិក៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន American Airlines បានចេញដំណើរបានបន្តិចក៏បានបុកជាមួយនឹងសត្វក្តាន់ ដែលរត់កាត់ឆ្លងផ្លូវយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ Charlotte Douglas បណ្តាលឲ្យយន្តហោះនោះបានចុះចតវិញភ្លាមៗ ហើយវិលចូលចំណតវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធកន្លងទៅ ស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិ Charlotte Douglas ក្នុងរដ្ឋ Carolina សហរដ្ឋអាេមរិក។

តាមការរៀបរាប់ពីលោក Katie Cody អ្នកនាំពាក្យក្រុមហ៊ុន American Airlines បានឲ្យដឹងថា យន្តហោះ The American Eagle បានធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិខាងលើធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Gulfport-Biloxi នៅក្នុងរដ្ឋ Mississippi ដោយមានអ្នកដំណើរចំនួន៤៤នាក់ និងបុគ្គលិកបំរើការយន្តហោះ៤នាក់ទៀត ហើយខណៈកំពុងតែរៀបនឹងហោះហើរ យន្តហោះក៏បានបុកជាមួយនឹងសត្វក្តាន់ ទើបធ្វើឲ្យពីឡុតសម្រេចចិត្តចុះចតវិញភ្លាមៗតែម្តង ដើម្បីសុវត្ថិភាព៕

l l2 l3 l4

សេម
ខ្មែរណូត

មតិ