ខំបង្កប់ក្នុងឡេវអាវហើយនៅសមត្ថកិច្ចចាប់បានទៀត | Khmer-note.com

ខំបង្កប់ក្នុងឡេវអាវហើយនៅសមត្ថកិច្ចចាប់បានទៀត

រាជធានីភ្នំពេញ៖ ស្ត្រីជនបរទេសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះរួមសហការណ៍ជាមួយនឹងកម្លាំងនគរបាលអន្តោប្រវេសន៍ និងកម្លាំងគយ ធ្វើការឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងគ្រឿងញៀនប្រភេទកាកូអ៊ីនជាច្រើនគីឡូក្រាម។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ស្ត្រីជនសង្ស័យមានឈ្មោះ MEJIAS NEILIN COROMOTO អាយុ២៨ឆ្នាំ ជនជាតិវេណេហ្ស៊ុយអេឡា កាន់លិខិតឆ្លងដែនលេខ 121100315។ ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានគ្រឿងញៀនប្រភេទកាកូអ៊ីនជិត២គីឡូក្រាម។ ស្ត្រីជនបរទេសរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងកាត់ទោសតាមផ្លូវច្បាប់៕

e e2 e3 e4 e5 e6 e7

សេម
ខ្មែរណូត

មតិ