កុំព្យូទ័រថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Chromebook Pro អាចនឹងមានទំហំ RAM រហូតដល់ទៅ 16GB ឯណោះ | Khmer-note.com

កុំព្យូទ័រថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Chromebook Pro អាចនឹងមានទំហំ RAM រហូតដល់ទៅ 16GB ឯណោះ

កាលពីមហាព្រឹត្តិការណ៍ ការដាក់តាំងពិពណ៌គ្រឿងអេឡិចត្រូនិចឆ្នាំ2017 ក្រុមហ៊ុន Samsung បានដាក់តាំងបង្ហាញនូវកុំព្យូទ័ររបស់ខ្លួនដល់ទៅពីរម៉ូដែលឯណោះសម្រាប់អតិថិជនខ្លួន។ ក្នុងនោះមានដូចជា Chromebook Plus និង Chromebook Pro ដែលត្រូវបានរចនាឡើងក្រោមការសហការជាមួយនឹងក្រុមហ៊ុន Google ពោលគឺម៉ូដែលទាំងពីរនោះនឹងមាន Play Store មកជាប់ស្រាប់ជាមួយតែម្ដង ជាមួយនឹងទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 32GB។

1

គួរបញ្ជាក់ផងដែរថា សម្រាប់ Chromebook Plus ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ ARM hexa-core រីឯ Chromebook Pro ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core M3។ តែទោះជាយ៉ាងណា យើងពុំទាន់ច្បាស់នៅឡើយទេថាតើក្រុមហ៊ុន Samsung នឹងបន្ថែមទំហំ RAM ក៏ដូចជាអង្គផ្ទុកទិន្នន័យសម្រាប់ម៉ូដែលនេះរឺអត់។ តែសម្រាប់ពេលនេះយើងបានសង្កើតឃើញ Chromebook Pro ខ្លះមានទំហំ RAM ដល់ទៅ 8GB រួចទៅហើយ។

3

នាពេលថ្មីៗនេះអតិថិជនរបស់ក្រុមហ៊ុន Samsung បានស្នើរសុំទៅកាន់ក្រុមហ៊ុនថា ឲ្យផលិត Chromebook Pro នេះជាមួយនឹងទំហំ RAM ពី 8GB ទៅ 16GB ដើម្បីបំពេញនូវតម្រូវការរបស់ពួកគេ។ សម្រាប់ Chromebook Plus នឹងត្រូវដាក់លក់លើទីផ្សារក្នុងខែនេះហើយ តែសម្រាប់ Chromebook Pro វិញយើងពុំទាន់ទទួលបានពត៌មានជាក់លាក់ទាក់ទងទៅនឹងថ្ងៃប្រកាសចេញលក់របស់ក្រុមហ៊ុននៅឡើយទេ។

Fu

ខ្មែរណូត

ប្រភព៖ sammobile

មតិ