ចង់ជួយសង្សារឲ្យចេញពីគុក ខំលាក់ខ្លួនក្នុងវ៉ាលីហើយនៅតែគេចមិនផុតពីភ្នែកប៉ូលីសទៀត | Khmer-note.com

ចង់ជួយសង្សារឲ្យចេញពីគុក ខំលាក់ខ្លួនក្នុងវ៉ាលីហើយនៅតែគេចមិនផុតពីភ្នែកប៉ូលីសទៀត

ស្រ្ដីម្នាក់បានព្យាយាមរំដោះមិត្តប្រុសរបស់នាងដែលជាអ្នកទោសកំពុងជាប់គុកដោយលាក់ទុកក្នុងវ៉ាលីមួយដាក់ខោអាវពណ៌ផ្កាឈូកមួយ។ អ្នកទោសឈ្មោះ Ibrain Jose Vargas Garcia ត្រូវបានតុលាការកាត់ទោសអោយជាប់គុករយៈពេលប្រាំបួនឆ្នាំពីបទប្លន់រថយន្ត ចំណែកឯនារីដែលព្យាយាមរំដោះមិត្តប្រុសរបស់គេនោះឈ្មោះ Antonieta Robles Saouda អាយុ 25ឆ្នាំ។

ឆ្មាំយាមគុកបាននិយាយថា ដំបូងគេបានឃើញនារីម្នាក់បានយកវ៉ាលីពណ៌ផ្កាឈូកទទេមួយចូលទៅក្នុងគុក ស្រាប់តែពេលនាងចាកចេញពីសួរសុខទុក្ខមិត្តប្រុសរបស់នាងហើយក៏បានយកវ៉ាលីនោះចេញមកវិញ តែត្រូវបានឆ្មាំការពារគុកមានការសង្ស័យក៏ចាប់ឆែកឆេឃើញថានាងបានព្យាយាមរំដោះអ្នកទោសចេញពីគុក។ ឆ្មាំការពារគុកក៏បានឃាត់ខ្លួននារីនោះភ្លាមៗ ហើយទណិ្ឌត Vargas Garcia ត្រូវបានបញ្ជូនទៅកាន់គុកវិញ ចំណែកឯនារីដែលជាមិត្តស្រីទណ្ឌិតនោះត្រូវបានចាប់ខ្លួន។

pay-cen_prisonluggage_02

pay-cen_prisonluggage_01

បុត្រ

ខ្មែរណូត

មតិ