LG G6 ពិតជាមានសមត្ថភាពអាចដណ្ដើមទីផ្សាររបស់ Galaxy S8 បានមែន? | Khmer-note.com

LG G6 ពិតជាមានសមត្ថភាពអាចដណ្ដើមទីផ្សាររបស់ Galaxy S8 បានមែន?

យើងសង្កេតឃើញថា ការប្រគួតប្រជែងរវាងក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG ពិតជាក្ដៅគគុកក្នុងទីផ្សារ ដែលបានអូសបន្លាយរហូតដល់ទៅជិតមួយឆ្នាំទៅហើយ ជាពិសេសគឺពេលក្រុមហ៊ុន Samsung មានភាពបរាជ័យលើកំពូលស្មាតហ្វូនម៉ូដែល Galaxy Note 7 របស់ខ្លួន ដូចនេះយោងតាមករណីនេះក្រុមហ៊ុន LG អាចនឹងដណ្ដើមទីផ្សាររបស់ក្រុមហ៊ុន Samsung បានមួយផ្នែកធំ។

2

យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រទេសកូរ៉េ LG G6 (ពុំទាន់ជាឈ្មោះជាក់លាក់មួយ) អាចនឹងធ្វើការដាក់បង្ហាញនៅប្រទេសកូរ៉េខាងត្បូងមុនគេ ពោលគឺនឹងធ្វើឡើងនៅសប្ដាហ៍ទីមួយនៃខែមិនា ដូចកាលដែលក្រុមហ៊ុន Samsung ធ្វើចំពោះ Galaxy S7 ដែរ។ ជាធម្មតា ក្រុមហ៊ុនទាំងពីរនេះធ្វើការដាក់បង្ហាញ ក៏ដូចជាចេញលក់នូវម៉ូដែលស្មាតហ្វូនថ្មីៗរបស់ខ្លួននៅកំឡុងខែមេសា តែក្រុមហ៊ុន Samsung បានធ្វើការផ្លាស់ប្ដូរការប្រកាសនេះដោយរំកឹលពេលវេលាមកនៅត្រឹមខែមិនាវីញ។ គោលបំណងដែលក្រុមហ៊ុន Samsung ធ្វើបែបនេះគឺដើម្បីដណ្ដើមយកទីផ្សារ ក៏ដូចជាការប្រមូលធនធានសម្រាប់ជំនួយដល់ដំណើរក្រោយៗទៀត។ ដូចនេះក្រុមហ៊ុន LG ក៏មានបំណងធ្វើបែបនេះដែរ ពោលគឺពួកគេនឹងធ្វើការដាក់លក់កំពូលស្មាតហ្វូនម៉ូដែលចុងក្រោយរបស់ខ្លួនជាសាធារណៈនៅថ្ងៃទី10 ខែមិនា ឆ្នាំ2017 ខាងមុខនេះ។

សម្រាប់ហេតុផលដែលក្រុមហ៊ុន LG ធ្វើបែបនេះ ព្រោះក្រុមហ៊ុននេះមនាបំណងទាញយកផលប្រយោជន៍ពីក្រុមហ៊ុន Samsung ដូចកាល Galaxy Note 7 ដែរ ពោលគឺក្រុមហ៊ុន Samsung មានបំណងប្រកាសចេញលក់ Galaxy S8 រហូតដល់ទៅពាកកណ្ដាលខែមេសាឯណោះ ដូចនេះក្រុមហ៊ុន LG ត្រូវធ្វើមុនដើម្បីក្លាយជាកំពូលស្មាតហ្វូនលើទីផ្សារ។

ចំពោះពត៌មានខ្លះៗទាក់ទងទៅនឹងស្មាតហ្វូន LG G6 គឺវាត្រូវបានរចនាឡើងជាមួយនឹងសារធាតុរឹតម៉ាំ តែប្រព័ន្ធដំណើរការនៅមានកម្រឹតបន្ដិច។ ដោយឡែក ក្រុមហ៊ុន LG នៅតែរក្សារជំហររបស់ខ្លួនដដែលក្នុងការអភិវឌ្ឍលើម៉ូដែលស្មាតហ្វូនឲ្យកាន់តែអស្ចារ្យ កាន់តែខ្លាំង កាន់តែធន់ និងរឹងម៉ាំ។ LG ធ្លាប់ទទួលបានភាពជោគជ័យដ៏អស្ចារ្យម្ដងហើយលើម៉ូដែល LG G5 របស់ខ្លួន ដូចនេះក្រុមហ៊ុនមួយនេះ នឹងមិនបន្ធូរដៃសម្រាប់ LG G6 នេះឡើយដោយខ្លួនបានដាក់បន្ថែមនូមុខងារមួយចំនួនដូចជា កាមេរ៉ាមានមុខងារដល់ទៅពី គឺមួយជាកាមេរ៉ាមុខធម្មតា និងមួយទៀតជា Sensor ស្កេនប្រស្រីភ្នែក (Iris scanner) ជាមួយនឹងអេក្រង់ប្រភេទ QHD ក្នុងកម្រឹតបង្ហាញរូបភាព 2880×1440 ទំហំ 5.7អ៊ីញ។ ដោយឡែក LG G6 ក៏ត្រូវបានគេរំពឹងថានឹងផលិតឡើងជាមួយនឹងប្រព័ន្ធមិនចូលទឹក IP 68 នឹងថាមពលថ្មនៅពីក្រោយដែលមិនអាចដោះចេញបាន។

1

ក្រុមហ៊ុន LG បានត្រៀមខ្លួនរូចជាស្រេចក្នុងដំណើរការនេះ ហើយក្រុមហ៊ុនមានបំណងនឹងដាក់បង្ហាញកំពូលស្មាតហ្វូនរបស់ខ្លួននៅមហាសន្និបាតទូរស័ព្ទពិភពលោកឆ្នាំ2017 (MWC) ដែលនឹងមកដល់ក្នុងខែក្រោយនេះ។

Fu

ខ្មែរណូត

ប្រភព៖ slashgear

មតិ