រថយន្តយីឌុបបើកទាក់ខ្សែភ្លើង ធ្វើឲ្យបាក់បង្គោលភ្លើងអស់១០ដើម | Khmer-note.com

រថយន្តយីឌុបបើកទាក់ខ្សែភ្លើង ធ្វើឲ្យបាក់បង្គោលភ្លើងអស់១០ដើម

រាជធានីភ្នំពេញ៖ រថយន្តយីឌុបមួយគ្រឿងបើកបរមិនប្រយ័ត្នមិនបានទំលាក់បែនចុះ បណ្តាលឲ្យទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវធ្វើឲ្យបាក់បង្គោលភ្លើងអស់១០ដើម ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតតាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កប្រភេទយីឌុបដឹកដីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1753 បើកបរក្នុងទិដៅពីត្បូងទៅជើងដោយមិនបានទំលាក់បែនចុះ លុះមកដល់ចំណុចកើតហេតុដោយរថយន្តបើកបរក្នុងល្បឿនលឿនផងក៏បានទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ បណ្តាលឲ្យបាក់បង្គោលភ្លើងចំនួន១០ដើម ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ។

បន្ទាប់ពីបង្កកើត តៃកុងរថយន្តនោះបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ ចុះមកវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់៕

x x2 x3 x4 x5

សេម
ខ្មែរណូត

មតិ