គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១០ ខែមករាកើតឡើង១៥លើកស្លាប់៣នាក់រងរបួសធ្ងន់ស្រាល២៣នាក់ ( គិតពីម៉ោង ១៤និង០០នាទី ថ្ងៃទី៩ ខែមករា ដល់ម៉ោង ១៤និង០០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ) | Khmer-note.com

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១០ ខែមករាកើតឡើង១៥លើកស្លាប់៣នាក់រងរបួសធ្ងន់ស្រាល២៣នាក់ ( គិតពីម៉ោង ១៤និង០០នាទី ថ្ងៃទី៩ ខែមករា ដល់ម៉ោង ១៤និង០០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ )

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ ឲ្យដឹងថានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ១៥លើក ( យប់ ៨លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់  ( ស្រី ១នាក់ ) រងរបួសធ្ងន់ ១៧នាក់ ( ស្រី ១នាក់ ) និងរងរបួសស្រាល ៦នាក់(ស្រី ២នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍  ១៥នាក់ ( យប់ ៦នាក់ ) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២២គ្រឿង រួមមាន ម៉ូតូ ចំនួន ១៥គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង និងរថយន្តធុនធំ ចំនួន ២គ្រឿង និងថ្មើរជើង ២នាក់។

មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក(ស្លាប់ ១នាក់), ស្រវឹង ១លើក, មិនប្រកាន់ស្តាំ ២លើក, បត់គ្រោះថ្នាក់ ៤លើក(ស្លាប់ ២នាក់), មិនគោរពសិទ្ធ ១លើក, ប្រជែង ១លើក, ងងុយដេក ១លើក, កត្តាយានយន្ត ១លើក ។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន  ផ្លូវជាតិ ចំនួន ៦លើក, ផ្លូវខេត្ត/ក្រុង ចំនួន ៥លើក និងផ្លូវលំ ចំនួន ៤លើក ។ យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ  ៨លើក រថយន្តធុនតូច ចំនួន ៣លើក និងរថយន្តធុនធំ ចំនួន៣លើក និងគោយន្ត ១លើក។

រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមានៈ ខេត្តកំពង់ធំ ១លើក ស្លាប់ ១នាក់ របួស ១នាក់, បន្ទាយមានជ័យ ១លើក ស្លាប់ ១នាក់និងភ្នំពេញ ៣លើក ស្លាប់ ១នាក់ របួស ៤នាក់។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយពេល ១០ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ កើតឡើង ចំនួន ១២២លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៥២នាក់ រងរបួសសរុប ចំនួន ១៨៧នាក់ ក្នុងនោះរបួសធ្ងន់ ១២៣នាក់ និងរងរបួសស្រាល ចំនួន ៦៤នាក់ ។ សម្គាល់ៈ ខេត្តសៀមរាប ភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី រថយន្ត កាមរី បុកជាមួយរថយន្ត លុចសីស្ស RX 300 បណ្តាលឲ្យរងគ្រោះថ្នាក់ចំនួន ៨នាក់ ក្នុងនោះរបួសធ្ងន់៦នាក់(ស្រី ១នាក់) របួសស្រាល ២នាក់(ស្រី)។

ព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,២៦៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៦៦២គ្រឿង និងពិន័យសរុប ចំនួន ១,៦០២គ្រឿង ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិ