លោកប្រធានាធិបតេយ្យ Rodrigo Duterte បានព្រមានដល់អភិបាលក្រុងឲ្យចុះពីតំណែង ក្រោយសង្ស័យពាក់ព័ន្ធរឿងគ្រឿងញៀន | Khmer-note.com

លោកប្រធានាធិបតេយ្យ Rodrigo Duterte បានព្រមានដល់អភិបាលក្រុងឲ្យចុះពីតំណែង ក្រោយសង្ស័យពាក់ព័ន្ធរឿងគ្រឿងញៀន

លោកប្រធានាធិបតេយ្យ Rodrigo Duterte កាលពីថ្ងៃច័ន្ទបានថ្លែងសុន្ទរកថាមួយ ដែលបានព្រមានទៅដល់អភិបាលក្រុងនៅក្នុងប្រទេសភីលីពីន គួរតែចុះចេញពីតំណែងទៅ ក្រោយពីមានការសង្ស័យបានចូលរួមក្នុងការជួញដូរគ្រឿងញៀន។ លោកប្រធានាធិបតេយ្យបានប្រាប់ទៀតថា លោកនឹងប្រហារជីវិតចោល ចំពោះអភិបាលក្រុងណា ដែលបានផ្សព្វផ្សាយអំពីគ្រឿងញៀន។ លោកប្រធានាធិបតេយ្យបានថ្លែងទៀតថា មន្រី្តដែលមានបញ្ហាជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងត្រូវបានចាប់ខ្លួន។ ជាពិសេសលោកបានគំរាមកំហែងដល់អ្នកជួញដូរគ្រឿងញៀនទាំងឡាយត្រូវកាត់ទោសដោយការកាត់ទោសប្រហារជីវិត។

គួរបញ្ជាក់ផងដែរថា 80%នៃប្រជាជនភីលីពីនកាន់សាសនា Catholics ហើយប្រទេសភីលីពីនបានប្រកាសនិងកំណត់ការកាត់ទោសប្រហារជីវិតកាលពីឆ្នាំ 2006 នៅក្នុងវិហារ Catholics មួយ។ កាលពីក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតលោក ប្រធានាធិបតេយ្យ Duterte បានលើកឡើយថាលោកមិនប្រហារជីវិតដោយការបាញ់សម្លាប់ទេ ពីព្រោះវាខ្ជះខ្ជាយគ្រាប់កាំភ្លើងអត់ប្រយោជន៍ យើងបានយកទោសប្រហារជីវិតទៅសម្លាប់ដោយការព្យួរករវិញ៕

02eb8831000007d0-4104750-image-a-1_1484037495054

បុត្រ

ខ្មែរណូត

មតិ