បើមុនបើកបរសុទ្ធតែផឹកស្រាបៀរអស់៦កំប៉ុងចឹង រឿងអីមិនបង្កគ្រោះថ្នាក់…សោកស្តាយណាស់ស្លាប់មនុស្ស៣នាក់យ៉ាងអណោចអធ័ម | Khmer-note.com

បើមុនបើកបរសុទ្ធតែផឹកស្រាបៀរអស់៦កំប៉ុងចឹង រឿងអីមិនបង្កគ្រោះថ្នាក់…សោកស្តាយណាស់ស្លាប់មនុស្ស៣នាក់យ៉ាងអណោចអធ័ម

ខេត្តកណ្តាល៖ មនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអណោចអធ័ម ក្រោយត្រូវរថយន្តសណ្តោងកុងតឺន័របើកជែងជ្រុលចង្កូតទៅបុកម៉ូតូបើកច្រាស់ទិសគ្នាពេញទំហឹង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនបង្កមានឈ្មោះ កួន វិចិត្ត ភេទប្រុស៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលបើកបររថយន្តអោយក្រុមហ៊ុន “ហុងលីហួ” មានទីលំនៅក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណែកឯជនរងគ្រោះ ទី១-ឈ្មោះ លី ណារ៉ុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទី២-ឈ្មោះ តូ រ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ និងទី៣-ឈ្មោះ ឃឿន រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ អ្នកទាំង៣នៅភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល។ ជិះម៉ូតូម៉ាកហុងដា MSX ពណ៌សលាយខ្មៅ គ្មានស្លាកលេខ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនបង្កបើករថយន្តសណ្តោងកុងតឺន័រ ម៉ាក Freightliner ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1203 បើកបរតាមតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ ជនបង្កបានបន្ថែមល្បឿនវ៉ាជែងរថយន្តខាងមុខ ក៏បានជ្រុលទៅបុកម៉ូតូជនរងគ្រោះ ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនតៃកុងរថយន្តនោះ ហើយចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច តៃកុងរថយន្តនោះបានសារភាពថាមុនពេលកើតហេតុខ្លួនបានផឹកស្រាបៀរអស់៦កំប៉ុង ទើបបង្កគ្រោះថ្នាក់បែបនេះតែម្តង៕

o %e1%9f%84%e1%9f%a2 %e1%9f%84%e1%9f%a3 %e1%9f%84%e1%9f%a4

សេម
ខ្មែរណូត

មតិ