ប្រពន្ធគិតខ្លីលោតសម្លាប់ខ្លួន ព្រោះខឹងចិត្តប្តីហៅឲ្យទៅដេកពេលកំពុងផឹកស្រា | Khmer-note.com

ប្រពន្ធគិតខ្លីលោតសម្លាប់ខ្លួន ព្រោះខឹងចិត្តប្តីហៅឲ្យទៅដេកពេលកំពុងផឹកស្រា

រាជធាទីភ្នំពេញ៖ ស្ត្រីម្នាក់គិតខ្លីបានលោតពីលើផ្ទះជួលទាន់ទី១ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយសារតែខឹងនឹងប្តីហៅឲ្យទៅដេក ខណៈពេលរូបគាត់កំពុងតែផឹកស្រា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១០ ខែមករាឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ភិន សុខឡេង អាយុ៤៤ឆ្នាំ មុខរបរលក់លៀសស្នាក់នៅផ្ទះជួលក្នុងកន្លែងកើតហេតុ ចំណែកឯប្ដីមានឈ្មោះ យុន សុផល អាយុ៤០ឆ្នាំជាង មុខរបររត់ម៉ូតូឌុបស្នាក់នៅជាមួយគ្នា រួមទាំងមានកូននៅក្នុងបន្ទុក៤នាក់។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះអង្គុយផឹកស្រាថ្នាំជាមួយមិត្តភក្តីហើយនឹងប្តីនៅមុខបន្ទប់ជួល ដល់ពេលផឹកស្រាអស់ប្តីក៏បបួលប្រពន្ធទៅដេកក្នុងបន្ទប់ ព្រោះយប់ជ្រៅហើយ ស្រាប់តែពេលនោះស្ត្រីរងគ្រោះបាននិយាយថា គ្រាន់តែផឹកបន្តិចទៀតមិនបាន រួចក៏លោតពីលើផ្ទះជួលនោះចុះមកក្រោមតែម្តង បណ្តាលឲ្យសន្លប់ និងរងរបួសបាក់ចង្កេះ។

ក្រោយកើតហេតុស្ត្រីរងគ្រោះត្រូវបានប្តី និងប្រជាពលរដ្ឋរស់នៅជិតនោះហៅរថយន្តសាមុយយកទៅសង្គ្រោះទៅមន្ទីរពេទ្យរុស្ស៊ី៕

mm2

សេម
ខ្មែរណូត

មតិ