ឆក់ទូរស័ព្ទស្ត្រីពោះធំកំពុងជិះម៉ូតូ តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើង | Khmer-note.com

ឆក់ទូរស័ព្ទស្ត្រីពោះធំកំពុងជិះម៉ូតូ តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើង

រាជធានីភ្នំពេញ៖ យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាវាយម្នាក់មួយដៃមួយជើង រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីពោះធំម្នាក់ តែមិនបានសម្រេច ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២១០៧ ស្ថិតនៅមុខសណ្ឋាគារអីុនដឺខនតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ រិទ្ធ វីរ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះនៅម្ដុំស្តុបចំការមន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ជាអ្នកឆក់ ចំណែកឯស្ត្រីរងគ្រោះមានឈ្មោះ ជា សុធាវី ភេទស្រី អាយុ៣៥ឆ្នាំ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកស្តុបពី ពាក់ស្លាកលេខ ភ្នំពេញ 1AZ-7252 ធ្វើដំណើរទៅផ្ទះនៅម្តុំផ្សារដើមគ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីគាត់ ដែលទុកនៅក្នុងខ្លុកមុខម៉ូតូ តែមិនបានសម្រេច។ ភ្លាមៗនោះអ្នករត់ម៉ូតូឌុបឃើញហេតុការណ៍នោះក៏បានជិះដេញតាមពីក្រោយធ្វើឲ្យក្រុមចោរភ័យបណ្តាលឲ្យដួលម៉ូតូ ហើយក៏ត្រូវអ្នករត់ម៉ូតូឌុបចាប់បានម្នាក់ ឯម្នាក់ទៀតលើកម៉ូតូជិះរត់គេចបានស្រមោល។

ក្រោយចាប់បានប្រជាពលរដ្ឋនៅម្តុំនោះបាននាំគ្នាវាយម្នាក់មួយដៃមួយជើង ហើយប្រគល់ឲ្យសមត្ថកិច្ចតែម្តង បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួនាំចាត់ការតាមនីតិវិធី៕

15895240_1329720743753822_4661892127526736344_n 15977712_1329720753753821_2378469353407246901_n

សេម
ខ្មែរណូត

មតិ