និវត្តជនម្នាក់ទុកពោះរៀនតូចក្នុងថង់ប្លាស្ទិចនៅខាងក្រៅខ្លួនជាង២០ឆ្នាំព្រោះតែគ្មានលុយធ្វើការវះកាត់ | Khmer-note.com

និវត្តជនម្នាក់ទុកពោះរៀនតូចក្នុងថង់ប្លាស្ទិចនៅខាងក្រៅខ្លួនជាង២០ឆ្នាំព្រោះតែគ្មានលុយធ្វើការវះកាត់

ស្ត្រីដែលជានិវត្តជនជនជាតិចិនម្នាក់បានរក្សាទុកពោះរៀនតូចរបស់គាត់នៅក្នុងថង់ប្លាស្ទិចមួយដែល នៅខាងក្រៅខ្លួនរបស់គាត់អស់រយៈពេលជាង ២០ ឆ្នាំព្រោះតែគាត់គ្មានលុយធ្វើការវះកាត់។

និវត្តជនរូបនេះមានឈ្មោះថា Lan Guo’e អាយុ ៨០ ឆ្នាំរស់នៅក្នុងភូមិ Niuche ក្រុង Wuxue ខេត្ត Hubei ភាគកណ្តាលប្រទេសចិន។ ប្តីរបស់គាត់ប្រាប់អ្នកសារព័ត៌មានថា កាលពីអំឡុងឆ្នាំ ១៩៧០ ប្រពន្ធរបស់គាត់បានធ្វើរកគ្រូពេទ្យដើម្បីគ្រាវលែងឲ្យមានកូនតទៅទៀត តែជាអកុសលការវះកាត់នោះមិនបានធ្វើឡើងប្រកដដោយជោគជ័យនោះទេ។

ពីរបីឆ្នាំក្រោយមក ឥទ្ធិពលនៃការវះកាត់លើកដំបូង(គ្រាវ) បានងបង្កឲ្យមានមេរោគ និងជំងឺរលាកជាច្រើនទៀតនៅលើពោះរបស់កាត់។ គាត់បានខិតខំព្យាបាលជាមួយពេទ្យក្នុងភូមិរបស់គាត់រហូតដល់ដំណាក់កាលមួយ គឺរក្សាពោះរៀនរបស់គាត់ នៅក្នុងថង់ប្លាស្ទិចដែលគាត់កាន់ជាប់តាមខ្លួនរហូត ដើម្បីបន្តជីវិតទៅមុខទៀត។ មកដល់ដំណាក់កាលនេះប្តីប្រព័ន្ធទាំងពីរនាក់នេះគ្មានលុយដើម្បីធ្វើការវះកាត់បន្តទៀតទេ។

គាត់បានរស់នៅក្នុងស្ថានភាពលំបាកនេះជាង ២០ ឆ្នាំហើយ រាល់ថ្ងៃស្រ្តីចំណាស់រូបនេះមិនអាចញ៉ាំ គេង ស្លៀកពាក់ ដោយគ្មានជំនួយពីប្តីរបស់គាត់បានទេ។ ហើយគាត់ត្រូវលាងសម្អាតពោះរៀនតូចនេះជាមួយទឹកក្តៅជារាងរាល់ថ្ងៃ។ គាត់សង្ឈឹមថាតាមរយៈសារព័ត៌មាននេះ នឹងមានសប្បុរសជនជួយឧបត្ថមគាំទ្រគាត់ ឲ្យមានប្រាក់ដើម្បីធ្វើការវះកាត់ដាក់ពោះវៀនចូលទៅក្នុងពោះរបស់គាត់ដូចធម្មតាវិញ៕

3c05df9800000578-0-image-m-76_1484063980594 3c05dfa400000578-0-image-m-74_1484063955919ភក្តី
ខ្មែរណូត

មតិ