រថយន្ដទំនើប Lexus LS 500 2018 មានកម្លាំងសេសរហូតដល់ទៅ 415cc ជាមួយនឹងសន្ទុះ 60mph ក្នុងរយៈពេល 4.5វិនាទី | Khmer-note.com

រថយន្ដទំនើប Lexus LS 500 2018 មានកម្លាំងសេសរហូតដល់ទៅ 415cc ជាមួយនឹងសន្ទុះ 60mph ក្នុងរយៈពេល 4.5វិនាទី

នាពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ដលំដាប់ថ្នាក់អន្តរជាតិ Lexus បានធ្វើការដាក់បង្ហាញនូវរថយន្ដទំនើបសេរីថ្មីរបស់ខ្លួន Lexus LS 500 ឆ្នាំ2018 ជាមួយនឹងមុខងារដ៏អស្ចារ្យមួយចំនួន។

ក្រុមវិស្វករផលិតបានព្យាយាមយ៉ាងខ្លាំងក្នុងការជម្រុញឥទ្ធិពលនៃម៉ូដែល LS របស់ក្រុមហ៊ុន Lexus ក៏ប៉ុន្ដែសម្រាប់ម៉ូដែល F-Sports បែរជាទទួលបានការគាំទ្រខ្លាំងជាងទៅវិញ។ សម្រាប់ 2018 LS 500 ត្រូវបានរចនាឡើងជាមួយនឹងកម្លាំសេសរហូតដល់ទៅ 415cc ជាមួយនឹងកម្លាំម៉ាស៊ីន V6 និងការបញ្ជូនល្បឿន 10កម្រឹតដោយស្វ័យប្រវត្តិ។ LS 500 មានទម្ងន់ប្រមាណជា 442ផោន ដែលជាហេតុអាចឲ្យរថយន្ដមានសន្ទុះរហូតដល់ទៅ 60mph ក្នុងរយៈត្រឹមតែ 4.5វិនាទីប៉ុណ្ណោះ។

ជុំវិញនឹងកម្លាំងម៉ាស៊ីនដ៏អស្ចារ្យនេះដែរ គឺជាការច្នៃប្រឌិតដ៏អស្ចារ្យពីសំណាកស្ថាបត្យករសម្រាប់រថយន្ដទំនើបចង្កូតឆ្វេង ក្រោមការរចនាឡើងពីប្រភេទរថយន្ដ LC 500 Sports coupe ជាមួយនឹងតួរថយន្ដវែង ធំ និងទាប។ ក្រុមហ៊ុន Lexus ក៏បានបញ្ជាក់ផងដែរថា ការបើកបរដោយប្រើប្រាស់កង់ក្រោយ ជាបច្ចេកវិទ្យាថ្មីមួយដែលត្រូវបានបំពាក់ជាមួយតែរថយន្ដទំនើបប៉ុណ្ណោះ តែជាមួយ LS 500 ក្រុមហ៊ុន Lexus បានអភិវឌ្ឍន៍បច្ចេកវិទ្យានេះ ឲ្យកាន់តែមានភាពអស្ចារ្យជាងមុនទៅទៀត។ ចំណែកឯចន្លោះរវាងតួមុខ នឹងក្រោយរបស់រថយន្ដដែលមានប្រវែង 123អ៊ីញ គឺវែងជារថយន្ដ LS សេរីមុនៗប្រមាណជា 1.3អ៊ីញ តែវាត្រូវបានដាក់បន្ថែមជាមួយនឹង ប្រព័ន្ធទប់លំនឹង ប្រព័ន្ធគ្រប់គ្រងរថយន្ដដែលមានសភាពស្រាលជាមុន និងសមាសភាគតួរឹងដែលអាចរក្សាការបើកបរយ៉ាងរស់រវើក។

សម្រាប់ដែកដែលការពារផ្នែកផ្សេងៗនៃរថយន្ដគឺកាន់តែមានភាពរឹម៉ាំ ពោលគឺស្រដៀងទៅនឹងប្រភេទរថយន្ដ Infiniti new Q50 ដែរ ដែលជំនាន់ក្រោយៗនៃរថយន្ដប្រភេទនេះ អាចនឹងមានរូបរាងស្អាតដាច់គេ តែសម្រាប់អ្នកច្នៃម៉ូតសម្រាប់ Lexus LS 500 វិញបានធានាថាម៉ូដែលដែលគេបានច្នៃម៉ូតឡើងនេះ នឹងពុំមានរថយន្ដណាអាចប្រៀបនឹងសម្រស់របស់វាបានឡើយ។

ជាការពិតណាស់ សម្រាប់ប្រភេទរថយន្ដ Lexus LS ជាប្រភេទរថយន្ដទំនើបរបស់ក្រុមហ៊ុន។ ដូចនេះចំពោះម៉ូដែលថ្មី 2016 នេះក្រុមហ៊ុនត្រូវធានាថា រថយន្ដរបស់ខ្លួនពិតជាទំនើបទាំងរូបរាង និងបច្ចេកវិទ្យាការពារសុវត្ថិភាពផងដែរ។ ចំពោះផ្នែកខាងក្នុងនៃរថយន្ដត្រូវបានរចនាឡើងជាមួយនឹងស្បែកសត្វរបស់ក្រុមហ៊ុន Shimamoku ប្រទេសជប៉ុន និងសម្លេងម៉ាស៊ីនដ៏សែនស្ងាត់អស្ចារ្យ។ LS 500 នឹងត្រូវបានរចនាឡើងដោយមានពណ៌ជាច្រើនទៅតាមជម្រើសអ្នកប្រើប្រាស់។

ចំពោះតម្លៃរថយន្ដទំនើបនេះ ក្រុមហ៊ុន Lexus ពុំទាន់ធ្វើការប្រកាសឡើយ តែនាយកគ្រប់គ្រង់ផ្នែកលក់របស់ក្រុមហ៊ុនបានបញ្ជាក់ថា Lexus LS 500 2018 នឹងត្រូវបានដាក់លក់មុនគេនៅសហរដ្ឋអាមេរិចនាចុងឆ្នាំ2017 ខាងមុខនេះ។

screen-shot-2017-01-11-at-10-27-45-am screen-shot-2017-01-11-at-10-27-55-am screen-shot-2017-01-11-at-10-28-04-am screen-shot-2017-01-11-at-10-28-16-am screen-shot-2017-01-11-at-10-28-23-am screen-shot-2017-01-11-at-10-28-33-am screen-shot-2017-01-11-at-10-28-42-am screen-shot-2017-01-11-at-10-28-59-am screen-shot-2017-01-11-at-10-29-08-am screen-shot-2017-01-11-at-10-29-21-am screen-shot-2017-01-11-at-10-29-30-am screen-shot-2017-01-11-at-10-29-44-am screen-shot-2017-01-11-at-10-29-57-am screen-shot-2017-01-11-at-10-30-17-am screen-shot-2017-01-11-at-10-30-55-am screen-shot-2017-01-11-at-10-31-10-am screen-shot-2017-01-11-at-10-31-23-am screen-shot-2017-01-11-at-10-31-55-am screen-shot-2017-01-11-at-10-32-46-am

Fu

ខ្មែរណូត

ប្រភព៖ cnet

មតិ