តាអើយតា! ចាស់ហើយចាប់រំលោភក្មេងស្រីទៀត បានសម្រេចដល់ទៅ៣ដង | Khmer-note.com

តាអើយតា! ចាស់ហើយចាប់រំលោភក្មេងស្រីទៀត បានសម្រេចដល់ទៅ៣ដង

ខេត្តក្រចេះ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនខ្លួនទៅកាន់តុលាការកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈក្មេងស្រីអនីតិជនបានសម្រេចដល់ទៅ៣ដងក្នុងរយៈពេល១ម៉ោង។

ជនសង្ស័យមានឈ្មោះ ស៊ុំ ឡឹម អាយុ៥១ឆ្នាំ មានស្រុកកំណើតនៅភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ស៊ីឈ្មួលដកដំឡូង នៅភូមិក្រញូងសែនជ័យខាងជើង ឃុំក្រញូងសែនជ័យ ស្រុកស្នួល។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានដើរទៅទិញស្រាសយកមកផឹកនៅផ្ទះរបស់ជីដូនក្មេងស្រីរងគ្រោះ លុះមួយសន្ទុះក្រោយមកជនសង្ស័យបានហៅក្មេងស្រីរងគ្រោះឲ្យយកស្រាបៀរចំនួន៣កំប៉ុងមកឲ្យរូបខ្លួននៅរោងកម្មករ ហើយពេលក្មេងស្រីយកមកដល់ ជនសង្ស័យក៏បានចាប់ក្មេងស្រីរំលោភតែមិនបានសម្រេច ដោយសារជីដូនក្មេងស្រីស្រែកហៅ។

ក្រោយមកជនសង្ស័យបានហៅក្មេងស្រីឲ្យយកស្រាបៀរមកឲ្យខ្លួនទៀត ហើយពេលក្មេងស្រីយកទៅដល់ ជនសង្ស័យក៏ចាប់រំលោភនាងបានសម្រេចដល់ទៅ៣ដង ថែមទាំងគំរាមសម្លាប់នាង និងគ្រួសារមួយពូជថែមទៀតផង បើនាងហ៊ានប្រាប់គេ។

ក្រោយត្រូវជនសង្ស័យរំលោភរួច ក្មេងស្រីរងគ្រោះបានប្រាប់ឪពុកម្តាយ ហើយឪពុកម្តាយនាងក៏ទៅដាក់ពាក្យប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យតែម្តង៕

img_3547

សេម
ខ្មែរណូត

មតិ