អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ ត្រូវ​ចោរ​យក​កាំបិត​ចុង​ស្រួច​ចាក់​ចំ​ បំពង់ក​របួសធ្ងន់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ (មានវីដេអូ) | Khmer-note.com

អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ ត្រូវ​ចោរ​យក​កាំបិត​ចុង​ស្រួច​ចាក់​ចំ​ បំពង់ក​របួសធ្ងន់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ (មានវីដេអូ)

បន្ទាយមានជ័យ ៖ អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានចោប្លន់យក កាំបិតចុងស្រួចចាក់ចំបំពង់ករបួសធ្ងន់ ហើយយកម៉ូតូទៅ បាត់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងត្បូងសាលរៀន សន្តិភាព ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ។
លោក អ៊ឹម វីរះ នាយប៉ុស្តិ៍នគបាលសង្កាត់ប៉ោយប៉ែត បានប្រាប់ថា ជនរងគ្រោះដែលត្រូវចោរប្លន់យកម៉ូតូចាក់ចំ បំពង់កបណ្តាលឲ្យរងរបួសធ្ងន់មានឈ្មោះ អង់ រុំ ភេទប្រុស អាយុ២៧ឆ្នាំ (មុខរបររត់ម៉ូតូឌុប) រស់នៅភូមិមិត្តភាព សង្កាត់ /ក្រុងប៉ោយបែត ។

លោកបានបញ្ជាក់ថា ៖ តាមសំដីជនរងគ្រោះឈ្មោះ អង់ រុំ បានអោយដឹងថា នៅពេលដែលចោរប្លន់ចាក់យកម៉ូតូ គឺចោរ មានម្នាក់ឯង ហើយជួលម៉ូតូជិះចុះជិះឡើងរកមិត្តភក្តិ លុះ ដល់ចំណុចខាងត្បូងសាលារៀនសន្តិភាពស្ងាត់ក៏បានអោយឈប់ម៉ូតូហើយថា ចុះនោម ។

ពេលឈប់ម៉ូតូត្រូវបានចោរប្លន់ដោយយកកាំបិតចុងស្រួចចាក់ចំបំពង់កដួល ហើយចោរយកម៉ូតូជិះទៅបាត់ ម៉ូតូដែល ចោរយកទៅនោះ ម៉ាកហុងដាទ្រីម ពាក់ស្លាក់លេខភ្នំពេញ 1A.1714 ។ ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះបាន រត់ទៅអោយអ្នកជិតខាងជួយ ហើយត្រូវអ្នកជិតខាងដឹកយក ទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។

លោក អ៊ឹម វីរះ បានបន្តថា ក្រោយពេលដែលចោរប្លន់ ចាក់នឹងកាំបិតចុងស្រួចបណ្តាលជនរងគ្រោះរបួសធ្ងន់ហើយ កម្លាំងនគរបាលប៉ុស្តិ៍ក៏បានចុះស្រាវជ្រាវរកមុខសញ្ញា ដើម្បីរក ចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស ៕

Posted by Ny Safiana on Tuesday, January 10, 2017

k-copy

មតិ