កសិដ្ឋានចិញ្ចឹមឆ្កែយកសាច់ជាច្រើនកន្លែងត្រូវបានបិតក្នុងប្រទេសកូរ៉េខាងត្បូង (មានវីដេអូ) | Khmer-note.com

កសិដ្ឋានចិញ្ចឹមឆ្កែយកសាច់ជាច្រើនកន្លែងត្រូវបានបិតក្នុងប្រទេសកូរ៉េខាងត្បូង (មានវីដេអូ)

ឆ្កែគឺជាប្រភេទសត្វចិញ្ចឹមដែលជាទូទៅគេតែងចិញ្ចឹមនៅក្នុងផ្ទះដើម្បីឲ្យជួយយាមផ្ទះ ឬអ្នកខ្លះវិញបានចិញ្ចឹមឆ្កែដោយការស្រលាញ់ សម្រាប់ប្រលែងលេង និងចាត់ទុកដូចជាសមាជិកគ្រួសារម្នាក់អីចឹងដែរ។ ដាច់ដោយឡែកពីការលើកឡើងខាងលើនេះ អ្នកខ្លះបានចិញ្ចឹមឆ្កែដើម្បីយកសាច់មកបរិភោគ។ជាក់ស្តែងមានរឿងអាស្រូវមួយបានកើតឡើងក្នុងប្រទេសកូរ៉េខាងត្បូង ព្រោះតែឆ្កែត្រូវបានគេសម្លាប់ ដើម្បីយកសាច់លក់យ៉ាងច្រើនគ្រប់ទីកន្លែង។

បើយោងតាមអង្គការ Humane Society International ដែលមានទីតាំងស្ថិតក្នុងប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា មានឆ្កែជាច្រើនលានក្បាលត្រូវបានគេ សម្លាប់ដើម្បីធ្វើជាអាហារពេលល្ងាច។ ហើយមកទល់នៅពេលនេះ មានកសិដ្ឋានចិញ្ចឹមឆ្កែ ៥ កន្លែងរួចមកហើយដែលត្រូវបានគេលែងឲ្យធ្វើអាជីវកម្ម។ ទន្ទឹមគ្នានេះប្រជាពលរដ្ឋអ្នកដែលស្រលាញ់ឆ្កែ ជាច្រើនក៏បានទាមទាឲ្យមានការការពារជីវិតសត្វឆ្កែឲ្យបានតឹងរឹងផងដែរ៕

We’re LIVE on the ground in South Korea closing down the sixth…We’re LIVE on the ground in South Korea closing down the sixth dog meat farm!

Posted by Humane Society International on Saturday, January 7, 2017

In this photo taken on Tuesday, Aug. 12, 2014, an employee of Daegyo, the dog meat restaurant, shows a dog meat before serve to customers at a restaurant in Seoul, South Korea. Daegyo, the famous dog meat restaurant she opened in a Seoul alley in 1981, will serve its last bowl of boshintang, or dog stew, on Friday, a reflection of the challenges facing a trade that is neither legal nor explicitly banned under South Korean laws governing livestock and food processing. (AP Photo/Lee Jin-man)header18

ភក្តី
ខ្មែរណូត

មតិ