ខូចសាសនាអស់ហើយ! តាមទាន់សង្ឃ២អង្គកំពុងតែជក់គ្រឿងញៀននៅក្នុងកុដ | Khmer-note.com

ខូចសាសនាអស់ហើយ! តាមទាន់សង្ឃ២អង្គកំពុងតែជក់គ្រឿងញៀននៅក្នុងកុដ

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង០១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចបានធ្វើការបង្ក្រាបជនសង្ស័យ០២នាក់ពាក់ព័ន្ធនឹងការជួញដូរសារធាតុញៀនខុសច្បាប់ ដែលការបង្ក្រាបនេះធ្វើឡើងនៅភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនសង្ស័យ០២នាក់ ដែលឃាត់ខ្លួនបានទី១-ឈ្មោះ ផុន ម៉ារ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល និងទី២-ឈ្មោះ ហួរ គឹមហ័ង ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ បុសខ្នុុរ ឃុំបុសខ្នុុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាំងរួមមាន៖ ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៣កញ្ចប់តូច កាបូបស្ពាយមួយ ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងឧបករណ៍កែច្នៃ សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីពេលវេលាកើតហេតុខាងលើ សមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំបានចល័តល្បាតក្នុងភូមិសាស្ត្ត្រខ្លួនគ្រប់គ្រង។ ភ្លាមនោះបានទទួលព័ត៌មានពីមហាជនល្អថា មានសកម្មភាពលក់ និងចែកចាយគ្រឿងញៀននៅចំណុចកើតហេតុខាងលើ។ ពេលនោះសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ក៏បានជួបមុខសញ្ញាសង្ស័យ០២នាក់កំពុងជិះម៉ូតូ ហើយបានហៅអោយឈប់ត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន០៣កញ្ចប់តូច នៅក្នុងកាបូបស្ពាយ។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០២នាក់ រួមជាមួយថ្នាំញៀនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធី។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន០៣កញ្ចប់តូចខាងលើនេះ គឺពិតជារបស់ខ្លួនទុកលក់ និងចែកចាយបន្តអោយគេ ប្រាកដមែន ហើយថ្នាំញៀននោះគឺពួកខ្លួនទិញយកមកពីឈ្មោះ លូ ភេទប្រុស អាយុប្រហែល ២៧ឆ្នាំ ជនជាតិខ្មែរ នៅម្ដុំខាងមុខមន្ទីពេទ្យរូស្សី រាជធានីភ្នំពេញ។

p3 p2 p8
ជនល្មើស ទាំង២ខាងលើក៏បានបញ្ជាក់ប្រាប់ថា ខ្លួនក៏បានលក់ថ្នាំញៀននេះឲ្យទៅលោកនេន២អង្គ ដែលគង់នៅវត្តសំប៉ានយកទៅប្រើប្រាស់ផងដែរ។ ក្រោយទទួលបានេព័ត៌មាននេះកំលាំងនគរបាលកោះធំក៏បន្តចុះទៅគោលដៅវត្ត ដើម្បីស្វែងរកអ្នកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននោះ។ ហើយនៅវេលាម៉ោង ០២និង ០០នាទីរសៀល ក្នុងបរិវេណវត្តសំប៉ាន ភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ សមត្ថកិច្ចក៏បានប្រទះឃើញសង្ស័យ០២អង្គកំពុងសេពគ្រឿងញៀននៅក្នុងកុដ ហើយសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនតែម្តង។

ជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ សឿង សុផានី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរព្រះសង្ឃ និងទី២-ឈ្មោះ ខែម រ៉ាមី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ព្រះសង្ឃ ដោយដកហូតបាន សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទចល័តចំនួន០១គ្រឿង ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានទៅព្រះចៅអធិការវត្ត រួចក៏បានផ្សឹកព្រះសង្ឃទាំង០២អង្គនោះ រួចប្រគល់អោយសមត្ថកិច្ច។ តាមចម្លើយសារភាពរបស់ជនសង្ស័យ ខែម រ៉ាមី និង សឿង សុផានី បានសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនជាមួយគ្នាប្រាកដមែន ដោយថ្នាំញៀនដែលពួកខ្លួននាំគ្នាជក់នោះ គឺទើបនិងទិញពីឈ្មោះ ម៉ារ៉ាឌី ភេទប្រុស និងឈ្មោះ គឹមហ័ង ភេទស្រី ក្នុងតម្លៃ ៣០,០០០៛ ប្រាកដមែន៕

p6 p7 p9 p0

សេម
ខ្មែរណូត
ប្រភព៖ លោកពូ Eav Chamroeun

មតិ