Yahoo នឹងត្រូវប្តូរឈ្មោះថ្មី ក្រោយក្រុមហ៊ុន Verizon ទិញក្នុងទំហំទឹកប្រាក់ ៤.៨ពាន់លានដុល្លារ | Khmer-note.com

Yahoo នឹងត្រូវប្តូរឈ្មោះថ្មី ក្រោយក្រុមហ៊ុន Verizon ទិញក្នុងទំហំទឹកប្រាក់ ៤.៨ពាន់លានដុល្លារ

ក្រុមហ៊ុន Yahoo គ្រោងនឹងប្តូរឈ្មោះពី Yahoo ទៅ Altaba ខណៈដែលនាយកប្រតិបតិ្តក្រុមហ៊ុន Yahoo បានចាកចេញ ហើយក្រុមហ៊ុន Yahoo ត្រូវបានទិញដោយក្រុមហ៊ុន Verizon ក្នុងកញ្ចប់ទឹកប្រាក់ 4.8$ពាន់លានដុល្លារ។ ក្រុមហ៊ុន Yahoo គឺជាក្រុមហ៊ុនផ្នែកសារអេឡិចត្រូនិចមួយ ដែលធំជាងគេលើពិភពលោក។

ឈ្មោះ Yahoo អាចនឹងបាត់ឈ្មោះចេញពីពិភពលោកនាពេលឆាប់ៗដោយជំនួស ដែលឈ្មោះគឺ Altaba។ ក្រុមហ៊ុន Verizon ទទួលសិទ្ធពីក្រុមហ៊ុន Yahoo ដើម្បីធ្វើអាជីវកម្មពេញសិទ្ធក្រោមកិច្ចសហប្រតិបតិ្តការ ដែលបានស្នើសុំទៅក្រុមហ៊ុន Yahoo ខណៈដែលក្រុមហ៊ុន Yahoo នៅសល់ភាគហ៊ុនបនិ្តចបន្ដួចនៅក្នុងប្រទេសចិន ដែលជាដៃគូជាមួយក្រុមហ៊ុន Alibaba ក្រុមហ៊ុនចិន Ecommerce។

ដោយឡែកក្រុមហ៊ុន Yahoo ក្នុងប្រទេសជប៉ុននៅតែបន្តដដែល ពីព្រោះក្រុមហ៊ុន Yahoo ក្នុងប្រទេសជប៉ុនជាក្រុមហ៊ុន ដែលមានភាគហ៊ុនផ្ទាល់ខ្លួន។ ក្រុមប្រឹក្សាភិបាលបានប្រកាសកាលពីថ្ងៃច័ន្ទថា ការវិនិយោគក្រុមហ៊ុន Yahoo នេះមិនមែនប្តូរទៅជាក្រុមហ៊ុន Verizon ទេ គឺក្រុមហ៊ុន Verizon បានប្តូរឈ្មោះទៅជាក្រុមហ៊ុន Altaba វិញ។ នាយកប្រតិបតិ្តឮក្រុមហ៊ុន Yahoo លោកស្រិ Marissa Mayer ហើយជាមួយនឹងអ្នករកឃើញក្រុមហ៊ុនលោក David Filo ហើយនិងសមាជិក៤នាក់ផ្សេងទៀតនិងត្រូវចុះចេញពីតំណែងបន្ទាប់ពីកិច្ចព្រមព្រៀងនោះត្រូវបានកំណត់។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Yahoo គឺជាក្រុមហ៊ុនដែលធំជាងគេក្នុងចំណោមក្រុមហ៊ុនសារអេឡិចត្រនិចផ្សេងទៀត៕

yahoo-altaba-verizon

បុត្រ
ខ្មែរណូត

មតិ