សង្ស័យប្រពន្ធមានសហាយលួចដាក់ថ្នាំបំពុលប្រពន្ធមានផ្ទៃពោះ៧ខែ | Khmer-note.com

សង្ស័យប្រពន្ធមានសហាយលួចដាក់ថ្នាំបំពុលប្រពន្ធមានផ្ទៃពោះ៧ខែ

ភ្នំពេញ:ករណីឃាតកម្មមិនបានសម្រេចនេះបានកើតឡើងកាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិចច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ធុង ស្រីកា អាយុ២២ឆ្នាំ មុខរបរោងចក្រ ចំណែកប្តីដែលជាជនបង្កឈ្មោះទូច សំអៀន អាយុ២២ឆ្នាំ អ្នកទាំង២ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ប្រភពដដែលបានអោយដឹងថាដោយសារជនសង្ស័យនេះបានសង្ស័យនិងចោទប្រពន្ធថាមានសាហាយទើបពេលប្រពន្ធចេញពីធ្វើការរោងចក្រ មកដល់ផ្ទះប្តីបានរៀបបាយទឹកហូបជាមួយគ្នា ជនសង្ស័យបានលួចដាក់ថ្នាំកណ្តុរ។ ប៉ុន្តែដោយសារតែស្រណោះប្រពន្ធពេកក៍សម្រេចចិត្តស្រែកហៅអោយអ្នកជិតខាងជួយជូនជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕

 

15726344_1772631296396122_7970598005488947822_n 15740910_1772631279729457_8433933632277512322_n

ណារ៉ែន

ខ្មែរណូត

មតិ