រឿងរ៉ាវទាំង១០នេះអាចបញ្ជាក់បានថាជនជាតិចិនអាចទទួលពានជាភ្ញៀវទេសចរណ៍ដែលមានសុជីវធម៍អន់ជាងគេនៅលើលោកប្រចាំឆ្នាំ២០១៦ | Khmer-note.com

រឿងរ៉ាវទាំង១០នេះអាចបញ្ជាក់បានថាជនជាតិចិនអាចទទួលពានជាភ្ញៀវទេសចរណ៍ដែលមានសុជីវធម៍អន់ជាងគេនៅលើលោកប្រចាំឆ្នាំ២០១៦

ភ្ញៀវទេសចរណ៍ជនជាតិចិនបានធ្វើដំណើរជុំវិញទូទាំងពិភពលោកកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។តែអ្វីមិនគួរអោយជឿនោះអ្នកទេសចរណ៍ចិនមួយចំនួនបានប្រព្រឹត្តិនូវទង្វើដ៍សែនយ៉ាប់ដោយគ្មានការខ្មាស់អៀន។ដូចជារឿងរ៉ាវដ៍សែនអាម៉ាសទាំង១០នេះដែលបានកើតឡើងធ្វើអោយល្បីតាមបណ្តាញសង្គមប្រចាំឆ្នាំ២០១៦។

១០)ភ្ញៀវទេសចរណ៍ចិន២នាក់ត្រូវបានប៉ូលីសអូស្រ្តាលីឃាត់ខ្លួនក្រោយពីបាននោមនៅតាមសួនច្បារនៅក្នុងទីក្រុងសុីដនី 

park_pissers2.jpg

កាលពីខែវិច្ឆិកាប៉ូលីសនៅក្នុងទីក្រុងសុីដនីបានធ្វើការឃាត់ខ្លួនភ្ញៀវទេសចរណ៍ជនជាតិចិន២នាក់ក្រោយពីបានប្រទះឃើញកំពុងនោមដាក់សួនច្បារ Royal Botanic។ ក្នុងនោះផងដែរមានម្នាក់ត្រូវបានដាក់ខ្នោះក្រោយពីបានព្យាយាមរត់គេច។

៩)មិនគិតហាមក្មេងថែមទាំងថតវីដេអូនៅពេលដែលកំពុងបំផ្លាញរូបគំនូវនៅឯសារមន្ទីរសៀងហៃ

broken_angel.jpg

កាលពីខែឪសភា ឪពុកម្តាយមួយគូនិងកុមារតូចៗ២នាក់ទៀតត្រូវបានកាម៉េរាសុវត្ថិភាពថតបានក្រោយពីបានបំផ្លាញនូវផ្ទាំងគំនូរនៅក្នុងសារមន្ទីរសៀងហៃ។តែអ្វីដែលគួរអោយហួសចិត្តនោះឪពុកម្តាយវ័យក្មេងមួយគូនោះមិនបានធ្វើការហាមឃាត់នោះទេ ថែមទាំងថតវីដេអូយ៉ាងសប្បាយរីករាយ។

៨) ភ្ញៀវទេសចរណ៍ចិនឡើងលើដើមផ្កាឆឺរីដើម្បីថតរូប

chinese_tourists_make_japan_tv.jpg

កាលពីខែមេសា ភ្ញៀវទេសចរណ៍ចិនបានឡើងដើមផ្កាឆឺរីដែលកំពុងរីកស្គុះស្គាយដើម្បីថតរូប។មិនត្រឹមតែប៉ុណ្ណោះទេថៃមទាំងអង្រួនដើមផ្កានោះអោយជ្រុះស្ទើរតែអស់ពីដើម រហូតដល់ខាងស្ថានីយ៍ទូរទ្សសន៏ជប៉ុនបានចុះផ្សាយនូវទង្វើអសីលធម៍បែបនេះផងដែល។

៧) ព្រលានយន្តហោះនៅក្នុងកោះជេជូគ្រាន់តែភ្ញៀវទេសចរណ៍ជនជាតិចិនចូលCheck-inមួយភ្លែតសម្រាមពាសពេញព្រលានតែម្តង

chinese_tourists_trash_jeju_airport_leadImg.png

អ្នកដំណើរជនជាតិចិនជាច្រើនត្រូវបានគេប្រទះឃើញចោលសំរាមពាសវាលពាសកាលយ៉ាងអនាធិបតេយ្យពេញច្រកចេញដំណើរធ្វើឲ្យទទួលបានការរិះគន់ជាច្រើនពីមហាជន។ ដោយសារតែពេលចូលទៅCheck-in ទំនិញដែលពួកគេទិញលើសទម្ងន់ ដោយហេតុប្រញាប់ឡើងយន្តហោះពេកហើយរកកន្លែងដាក់សំរាម ដែលទើបហែកចោលមិនបាន ពួកគេក៏បានបោះសំរាមទាំងនោះគ្មានសណ្តាប់ធ្នាប់គរគ្នាពាសពេញកន្លែង check-in តែម្តងទៅធ្វើឲ្យអ្នកដែលធ្វើការក្នុងព្រលានទាំងអស់ហួសចិត្តយ៉ាងខ្លាំង ព្រោះតែមិនដែលឃើញបែបនេះពីមុនមកទាល់តែសោះ។

៦) ភ្ញៀវទេសចរណ៍ចិន២នាក់ត្រូវបានបង្ខំអោយសរសេរសំបុត្រសុំអភ័យទោសក្រោយពីបានលួចសម្ភារៈនៅក្នុងសណ្ឋាគារ

stolen_toilet_seat2.jpg

ភ្ញៀវទេសចរណ៍ចិន២នាក់ត្រូវបានបង្ខំអោយសរសេរសំបុត្រសុំអភ័យទោសក្រោយពីខាងបុគ្គលិកសណ្ឋាគារប្រទះឃើញលួចសម្ភារៈរបស់សណ្ឋាគារ។

៥) អ្នកទេសចរណ៍ចិនម្នាក់បានបើកទ្វារសម្រាប់ពេលមានអាសន្នដើម្បីស្រូបយកខ្យល់អាកាស

open_plane_door5.jpg

នៅកំឡុងពេលយន្តហោះក្រុមហ៊ុន China Southern Airlines កំពុងរង់ចាំធ្វើដំណើើរ មានភ្ញៀវទេសចរណ៍ម្នាក់បានបើកទ្វារ(ប្រើបានសម្រាប់ពេលមានអាសន្ន) ដោយសារតែខាងក្នុងមានអាការធុញថប់។

៤) ថតរូបបានស្រ្តីម្នាក់កំពុងធ្វើការបញ្ចេញចោលនៅក្នុងស្ថានីយ៍រថភ្លើងហុងកុង

hk_mtr_poop.jpg

បុរសជនជាតិហុងកុងម្នាក់ឈ្មោះ ហ្វុង បានលួចថតរូបស្រ្តីម្នាក់កំពុងចោងហោងបត់ជើងធំ នៅក្នុងស្ថានីយ៍រថភ្លើង Tsim Sha Tsui ដែលមានអ្នកធ្វើដំណើរនៅក្នុងនោះបានសម្តែងការហួសចិត្តយ៉ាងខ្លាំង។

៣) លោកយាយម្នាក់បានអោយចៅស្រីបត់ជើងតូចនៅកន្លែងអង្គុយនៅក្នុងយន្តហោះដែលធ្វើដំណើរទៅក្រុងប៉េកាំង 

plane_pee.jpg

យោងតាមភ្ញៀវទេសចរម្នាក់បាននិយាយថាក្មេងស្រីម្នាក់បានប្រាប់ទៅជីដូនរបស់ខ្លួនថាចង់ទៅបន្ទប់ទឹក ប៉ុន្តែអ្វីធ្វើអោយគាត់ហួសចិត្តនោះគឺជីដូននោះបានអោយក្មេងស្រីនោមនៅនឹងកន្លែងអង្គុយតែម្តង។

២)អ្នកទេសចរណ៍ចិនត្រូវបានគេរិះគន់ក្រោយពីពួកគេធ្វើការប្រមូលម្ហូបដ៍ច្រើនលើសលប់នៅក្នុងហាងប៊ូហ្វេមួយនៅក្នុងប្រទេសថៃ

កាលពីខែមិនា វីដេអូមួយដែលបានធ្វើអោយមានការរិះគន់យ៉ាងខ្លាំងនៅតាមបណ្តាញសង្គមក្រោយពីអ្នកទេសចរណ៍ចិនមួយក្រុមធំបានធ្វើការដណ្តើមគ្នានិងយកម្ហូបយ៉ាងច្រើនគ្មានសំចៃដៃនៅក្នុងភោជនីយ៍ដ្ឋានប៊ូហ្វេមួយនៅក្នុងប្រទេសថៃ។

១)សួនកម្សាន្ត Shanghai Disneyland មានសម្រាមរាប់ពាន់តោនមុនថ្ងៃបើកដោយសារតែភ្ញៀវចូលលេង

shanghai_disney_trashed11.jpg

នៅសល់តែមួយខែទេមុនពេលសួនកំសាន្តនេះបើកដំណើរការ Shanghai Disneyland ទទួលបាននូវភ្ញៀវចូលលេងរាប់មឺុនអ្នក មិនត្រឹមតែប៉ុណ្ណោះសម្រាមរាប់ពាន់តោនដែលភ្ញៀវបានបន្សល់ធ្វើអោយអ្នកលេងតាមបណ្តាញសង្គមមានការហួសចិត្តយ៉ាងខ្លាំងចំពោះឥរិយាបថគ្មានសុជីវធម៍បែបនេះ៕

ប្រភព: Shanghaiist

ណារ៉ែន

ខ្មែរណូត

មតិ