សាហាវមែន! ដោយសារជំពាក់លុយមិនសង ចូលកាប់សម្លាប់ដល់ក្នុងផ្ទះ | Khmer-note.com

សាហាវមែន! ដោយសារជំពាក់លុយមិនសង ចូលកាប់សម្លាប់ដល់ក្នុងផ្ទះ

រាជធានីភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ក្រោយត្រូវជនសង្ស័យធ្វើសកម្មភាពកាប់សម្លាប់ ដោយសារតែរឿងជំពាក់លុយមិនសង ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ១៤០ ផ្ទះជួលជាន់ទី៣ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុអ្នកជិតខាងបន្ទប់នោះបានលឺសំលេងស្រែក “ហ្អែងកុំកាប់អញ ចាំអញសងលុយហ្អែង” មួយសន្ទុះក្រោយមកក៏ស្ងាត់បាត់សំលេងទៅវិញ។ ក្រោយមកសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ហើយចូលមើលក្នុងផ្ទះក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមនៅជិតផ្លូវចូលតែម្តង។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះត្រូវបានឃាតករសម្លាប់ ដោយសារតែរឿងជំពាក់លុយមិនសង។ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកមុខឃាតករមកផ្តន្ទាទោសតាមច្បាប់៕

fn-2016-12-29-22-17-49-0KN215541345_1308104265899910_7043073723128700391_n

សេម
ខ្មែរណូត

មតិ