ក្រចកដៃខ្លី ឬវែងក៏អាចបញ្ជាក់ពីចរិកលក្ខណៈមនុស្សបានដែរ | Khmer-note.com

ក្រចកដៃខ្លី ឬវែងក៏អាចបញ្ជាក់ពីចរិកលក្ខណៈមនុស្សបានដែរ

ជាធម្មតាយើងតែងតែសង្កេតឃើញមនុស្សចំនួនចូលចិត្តទុកក្រចកវែង ចំនែកឯអ្នកខ្លះទុកក្រចកខ្លី ហើយយើងក៏អាចដឹងពីចរិកលក្ខណៈរបស់មនុស្សតាមរយៈក្រចកផងដែរ។ ខាងក្រោមនេះគឺជាចរិកលក្ខណៈរបស់មនុស្សក្រចកដៃវែង និងក្រចកដៃខ្លី៖

១. មនុស្សក្រចកដៃវែង៖ អ្នកដែលចូលចិត្តទុកក្រចកដៃវែង ជាមនុស្សចាស់ទុំ មានគំនិតច្រើន ចូលចិត្តរស់នៅដោយសុខសន្តិភាព មិនចូលចិត្តឈ្លោះប្រកែកជាមួយអ្នកដ៏ទៃឡើយ។ មនុស្សប្រភេទនេះមានគោលការណ៍ច្បាស់លាស់ក្នុងការធ្វើកិច្ចការអ្វីមួយ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់ផងដែរ ចូលចិត្តអភិវឌ្ឈន៍ខ្លួនឯង និងស្វែងយល់ពីអ្វី ដែលថ្មីៗ ហើយជាមនុស្សចូលចិត្តចំណាយពេលវេលា ធ្វើឲ្យជីវិតខ្លួនឯងសប្បាយរីករាយ។

២. មនុស្សក្រចកដៃខ្លី៖ អ្នកដែលមានក្រចកដៃខ្លី ជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ មិនសូវចេញក្រៅ តែខិតខំប្រឹងប្រែងក្នុងការងារ ព្រមទាំងមានផែនការអនាគតខ្លួនឯងច្បាស់លាស់។ មនុស្សប្រភេទនេះចូលចិត្តចូលចិត្តធ្វើអ្វីមួយឲ្យមនុស្សនៅជុំវិញខ្លួនគេ មានទំនុកចិត្ត និងជឿជាក់លើការងារ និងសកម្មភាពរបស់គេ៕

post-1475564265

សេម
ខ្មែរណូត

មតិ