ត្រឹមតែស៊ុត ១​ គ្រាប់ប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ដើម្បីកម្ចាត់មុននៅលើផ្ទៃមុខលោកអ្នក (មានវីដេអូ) | Khmer-note.com

ត្រឹមតែស៊ុត ១​ គ្រាប់ប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ដើម្បីកម្ចាត់មុននៅលើផ្ទៃមុខលោកអ្នក (មានវីដេអូ)

មុនធម្មតា និងមុនក្បាលខ្មៅជាបញ្ហាចម្បងដែលធ្វើឲ្យខូចផ្ទៃមុខ និងប៉ះពាល់ដល់សម្រស់របស់លោកអ្នកយ៉ាងខ្លាំង។ ដើម្បីកម្ចាត់បញ្ហានេះប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងអស់ការចំណាយតិច ខ្មែរណូត សូមណែនាំលោកអ្នកពីរូបមន្តធ្វើម៉ាស់បិតមុខធម្មជាតិដែលប្រើតែស៊ុត ១ គ្រាប់តែប៉ុណ្ណោះ។ ដើម្បីទទួលបានម៉ាស់បិតមុខដ៏អស្ចារ្យនេះ សូមអនុវត្តតាមចំណុចដូចខាងក្រោមនេះ៖

+ ដាក់ស៊ុតពណ៌ស ១ ក្នុងចាន ហើយកូរវាសព្វ។

+ យកស៊ុតនេះមកលាបលើផ្ទៃមុខ និងកឲ្យសព្វ (ចៀសវាងភ្នែក និងមាត់)។

+ យកក្រដាសជូតមាត់មកដាក់ពីលើផ្ទៃមុខដែលលាបស៊ុតរួច។

+ យកយកស៊ុតពណ៌សមកលាបលើក្រដាស់ជូតមាត់មួយជាន់ទៀត។

+ ទុកវារយៈពេល ៣០ នាទី។

+ យកក្រដាសចេញពីផ្ទៃមុខថ្នមៗ និងលាងជម្រះជាមួយនឹងទឹកក្តៅ។

+ ធ្វើដូចនេះ ២ ដងក្នុង ១ សបា្តហ៍។

+ ដើម្បីកាន់តែច្បាស់ សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៖

ភក្តី
ខ្មែរណូត

មតិ