កាឡាក់ស៊ីដ៏ភ្លឺ បង្ហាញ​សញ្ញា​ ផ្កាយ​ដំបូង​ គេ​បង្អស់​ នៅ​ក្នុង​ចក្រ​វាឡ | Khmer-note.com

កាឡាក់ស៊ីដ៏ភ្លឺ បង្ហាញ​សញ្ញា​ ផ្កាយ​ដំបូង​ គេ​បង្អស់​ នៅ​ក្នុង​ចក្រ​វាឡ

អវកាស៖ ក្រុមអវកាសយានិក បានរកឃើញក្រុមផ្កាយដំបូងគេ បង្អស់ដែលបានកកើត ឡើងដោយឧស្ម័នអ៊ីដ្រូហ្សែន នាយុគៈសម័យដំបូង នៃការបង្កើតចក្រវាឡ (Galaxy)។

យោងតាមក្រុមអ្នកវិទ្យាសាស្រ្តនៃមន្ទីរពិសោធន៍ អឺរ៉ុបភាគអាគ្នេយ៍ បានឲ្យដឹងថា ផ្កាយ មួយក្រុមដែលមិនត្រូវបាន មើលឃើញតាំងពីយូរលង់ ណាស់មកហើយ ត្រូវបានគេរកឃើញ នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៥។ ក្រុមផ្កាយនេះត្រូវបានដឹងថា បានកើតចេញពីឧស្ម័ន អ៊ីដ្រូហ្សែន និងសារធាតុផ្សេងៗទៀតនៅក្នុងលំហអាកាស។

ក្រុមផ្កាយនេះត្រូវបានគេស្គាល់ថា ជាក្រុមផ្កាយចាស់ តែមានពន្លឺយ៉ាងភ្លឺចិញ្ចាចចិញ្ចែង នៅក្នុងចង្កោមកាឡាក់ស៊ី CR7។ ម្យ៉ាងវិញទៀត ក្រុមអ្នកវិទ្យាសាស្រ្ត ប្រើប្រាស់កែវយឺត ដ៏ធំនៃមន្ទីរពិសោធន៍អឺរ៉ុបភាគអាគ្នេយ៍ដើម្បី ពិនិត្យមើលកាឡាក់ស៊ី និងផ្កាយដែលមាន អាយុកាលជាង ៨០០លានឆ្នាំនេះ ក្នុងខណៈពេលដែរ ចក្រក្រវាឡមានអាយុកាល ១៣,៧ កោដឆ្នាំ។

ដោយឡែក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្នុងលំហនៃចង្កោមផ្កាយទាំងអស់ របស់ កាឡាក់ស៊ី CR7 គ្មានឧស្ម័នណាធ្ងន់ជាង ឧស្ម័នអេល្យូមនោះទេ។ ក៏ប៉ុន្តែតាមការសិក្សា បានឲ្យដឹងថា ក្រុមផ្កាយទាំងនោះត្រូវបានបង្កើតឡើងដោយអាតូមធ្ងន់ដំបូងគេមួយប្រភេទ៕

MrMSP-0520

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

មតិ